សេចក្តីលម្អិត៖: សេចក្តីលម្អិត៖
ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ត្រូវបានអនុញ្ញាតឱ្យចុះបញ្ជីលក់សញ្ញាបណ្ណសាជីវកម្មនៅផ្សារមូលបត្រកម្ពុជាចាប់ពីថ្ងៃទី ២៨ខែមិថុនា ឆ្នាំ២០២៤។
ឈ្មោះក្រុមហ៊ុនបោះផ្សាយៈក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក
ក. ព័ត៌មានសង្ខេបរបស់សញ្ញាបណ្ណសាជីវកម្ម
១. ឈ្មោះសញ្ញាបណ្ណសាជីវកម្មជាភាសាខ្មែរៈ សញ្ញាបណ្ណបៃតង PPSP
២. ឈ្មោះសញ្ញាបណ្ណសាជីវកម្មជាភាសាអង់គ្លេសៈ PPSP Green Bond
៣. ឈ្មោះកាត់នៃសញ្ញាបណ្ណសាជីវកម្ម:សញ្ញាបណ្ណបៃតង PPSP
៤. ឈ្មោះកាត់នៃសញ្ញាបណ្ណសាជីវកម្មជាភាសាអង់គ្លេសៈ PPSP Green Bond
៥. លេខកូដស្តង់ដារៈKH2000051E69
៦. លេខកូដបំព្រួញៈB000051E6
៧. និមិត្តសញ្ញាសញ្ញាបណ្ណសាជីវកម្ម : PPSP29A
៨. ទំហំបោះផ្សាយសរុបៈ ៤១ប៊ីលានរៀល
៩. រូបិយបណ្ណនៃសញ្ញាបណ្ណសាជីវកម្ម : ប្រាក់រៀល ជាមួយតម្លៃចារឹក ១០០.០០០រៀល ក្នុងមួយសញ្ញាបណ្ណ
១០. ថ្លៃបោះផ្សាយៈ ១០០%នៃតម្លៃចារឹក
១១. ឥណប្រតិទានៈ៥ឆ្នាំ (២០២៤-២០២៩) គិតចាប់ពីកាលបរិច្ឆេទបោះផ្សាយ
១២. ប្រភេទសញ្ញាបណ្ណសាជីវកម្ម : សញ្ញាបណ្ណបៃតងមានបុគ្គលធានាសញ្ញាបណ្ណគ្មានទ្រព្យធានា និងមិនមែនជាកាតព្វកិច្ចកម្រិតទាបក្នុងទម្រង់ចុះបញ្ជី
១៣. អត្រាគូប៉ុងៈ SOFR បូក១៥០ ឯកតាមូលដ្ឋាន ក្នុងមួយឆ្នាំ១៤. ចំនួនដងនៃការទូទាត់គូប៉ុងៈ ប្រចាំឆមាស
១៥. ការទូទាត់ប្រាក់ដើម:សញ្ញាបណ្ណត្រូវបានទិញត្រលប់មកវិញដោយផ្នែកមុន និងនៅថ្ងៃឥណប្រតិទាន។ ការទិញត្រលប់មកវិញត្រូវធ្វើឡើងចាប់ពីឆ្នាំទី២(២០២៦) រហូតដល់ឆ្នាំទី៥ជារៀងរាល់ខែធ្នូ និងខែមិថុនា នៃឆ្នាំនីមួយៗ។
១៦. កាលបរិច្ឆេទចុះបញ្ជីៈ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤
ខ. ព័ត៌មានសង្ខេបរបស់ក្រុមហ៊ុនបោះផ្សាយ
១. ឈ្មោះក្រុមហ៊ុនបោះផ្សាយៈ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក
-ភាសាខែ្មរៈ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក
-ភាសាអង់គ្លេសៈROYAL GROUP PHNOM PENH SEZ PLC.
២. សេវាកម្មចម្បងៈ តំបន់សេដ្ឋកិច្ចពិសេស
៣. បុគ្គលតំណាងក្រុមហ៊ុនៈ លោក Fong Nee Wai, នាយកផ្នែកហិរញ្ញវត្ថុ
៤. អាសយដ្ឋានៈ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ផ្លូវជាតិលេខ៤ ភូមិកំរៀង សង្កាត់កន្ទោកខណ្ឌកំបូលរាជធានីភ្នំពេញ
៥. លេខទូរសព្ទៈ (+855)12 868 000
៦. ក្រុមហ៊ុនធានាទិញមូលបត្រៈ ក្រុមហ៊ុនមូលបត្ររ៉ូយ៉ាល់គ្រុប ម.ក
៧. ភ្នាក់ងារតំណាងម្ចាស់សញ្ញាបណ្ណសាជីវកម្ម : ធនាគារ វីង (ខេមបូឌា) ម.ក
៨. ភ្នាក់ងារបញ្ជិការចុះបញ្ជីផ្ទេរមូលបត្រ និងផាត់ទាត់:ធនាគារ វីង (ខេមបូឌា) ម.ក
៩. ក្រុមហ៊ុនសវនកម្ម: ក្រុមហ៊ុន បេកឃើរ ធីលលី(ខេមបូឌា)ឯ.ក
១០. ទីប្រឹក្សាច្បាប់: ការិយាល័យមេធាវីកម្ពុជាអន្ដរជាតិ
១១. ភ្នាក់ងារវាយតម្លៃលទ្ធភាពសង:រ៉េតធីងអេជេនស៊ីអហ្វ (ខេមបូឌា) ភីអិលស៊ី
១២. ភាគីទី២:Sustainable Fitch Limited
១៣. បុគ្គលធានា:មូលនិធិធានាឥណទាន និងជំរុញការវិនិយោគ (CGIF), មូលនិធិបរធនបាលនៃធនាគាអភិវឌ្ឍន៏អាស៊ី (ADB)