សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន ៥៣៨.៤០៣ លានរៀល កើនជាងត្រីមាសទី៤ ឆ្នាំ២០២០ ចំនួន ៦៨.៩២៦ លានរៀល ស្មើនឹង ១៤,៦៨% និងប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទបញ្ចប់៣ខែ ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ សរុបចំនួន ១៦៣.៤៨២ លានរៀល ថយចុះចំនួន ២៣.៦៥៨ លានរៀល ស្មើនឹង -១២,៦៤% បើប្រៀបធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២០។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន ២.០៥៦.៧៥០ លានរៀល កើនចំនួន ៣០២.៣១៣ លានរៀល ស្មើនឹង ១៧,២៣% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានចំនួន ៦៣២.៥៧៨ លានរៀល កើនឡើងចំនួន ១៨៨.៨៨២ លានរៀល ស្មើនឹង ៤២,៥៧% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ នេះដែរ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំនួន ១៧.៦០១.៧៩១ លានរៀល កើនចំនួន ២.៩៧៣.៧៥០ លានរៀល ស្មើនឹង ២០,៣៣% និងមូលធនសរុបមានចំនួន ២.៧៤៧.២៥៧ លានរៀល កើនចំនួន ៦៤៨.៥៥៧ លានរៀល ស្មើនឹង ៣០,៩០% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២១ មានដូចខាងក្រោម៖
១. អនុបាតចំណេញធៀបនឹងមូលធនជាមធ្យមៈ ៦,៧៥%
២. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មជាមធ្យមៈ ១,០១%
៣. អនុបាតផលបត្រឥណទានធៀបនឹងទ្រព្យសកម្មៈ ៨៦,៧៦%
៤. អនុបាតចំណាយប្រតិបត្តិការធៀបនឹងផលបត្រឥណទានជាមធ្យមៈ ១,០១%
៥. អនុបាតចំណាយធៀបនឹងចំណូលៈ ៤២,១១%
៦. អនុបាតចំណូលលើផលបត្រឥណទានជាមធ្យមៈ ៣,៩៣%
៧. អនុបាតសាធនភាពៈ ១៧,៤១%
៨. អនុបាតសន្ទនីយភាពៈ ១៦០,៣១%
៩. អនុបាតឥណទានមិនដំណើរការៈ ១,៥៤%
១០. អនុបាតប្រាក់បញ្ញើធៀបនឹងផលបត្រឥណទានៈ ៦៩,៧៧%
១១. ចំនួនអតិថិជនសេវាឥណទានៈ ៤៦៥.១៤៩ នាក់
១២. ចំនួនអតិថិជនសេវាបញ្ញើសន្សំៈ ៦៦០.៩៧៦ នាក់
១៣. ចំនួនបុគ្គលិកៈ ៩.៣៣០នាក់
១៤. ចំនួនការិយាល័យៈ ១៨២
១៥. ចំនួនម៉ាស៊ីនអេធីអឹមៈ ១៤១