សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នំា២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) មានចំណូលសរុបចំនួន ៦១.០៦២.១៦៦.០០០រៀល កើនឡើងជាងត្រីមាសទី៤ ឆ្នំា២០២៣ ចំនួន ១៤.៦៧៣.៩៥៩.០០០រៀល ស្មើនឹង ៣១,៦៣% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៨.៩៧៣.៦៨៤.០០០រៀល កើនឡើងចំនួនចំនួន ២៧.៧៤៥.១៦៤.០០០រៀល ស្មើនឹង ១៤៧,៨០% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០២៣។ សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រ.ទ.ស.ភ មានចំណូលសរុបចំនួន ៣៤៧.៦៩៧.៧៧៨.០០០រៀល កើនឡើងចំនួន ១៤.២៨៨.៩៤៨.០០០រៀល ស្មើនឹង ៤,២៩% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៨៥.០៤២.៩១៣.០០០រៀល កើនឡើងចំនួន ១២.៣៩៨.៨៩៥.០០០រៀល ស្មើនឹង ១៧,០៧% បើធៀបទៅនឹង រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ រ.ទ.ស.ភ មានចំនួន៣.២៧៩.១៦៥.២៨១.០០០រៀល កើនឡើងចំនួន ២៤០.៨០០.១០៤.០០០រៀល ស្មើនឹង ៧,៩៣% និងមូលធនសរុបមានចំនួន ១.៣៦៥.០៧២.៦១៣.០០០រៀល កើនឡើងចំនួន ៨០.៤៧៦.៨២២.០០០រៀល ស្មើនឹង ៦,២៦%។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១. អនុបាតសន្ទនីយភាព
១.១ អនុបាតចរន្ត: ១,៩០ ដង
១.២ អនុបាតចរន្តលឿន: ១,២៣ ដង
២. អនុបាតចំណេញភាព
២.១ អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,២៧ %
២.២ អនុបាតចំណេញធៀបនឹងមូលធន:០,៦៣ %
២.៣ អនុបាតគម្លាតចំណេញដុល: (៨,៣៣ %)
២.៤ អនុបាតគម្លាតចំណេញភាព: ១៤,៧០ %
២.៥ ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១០៣,១៨ រៀល
៣. អនុបាតលទ្ធភាពសងការប្រាក់: (១,១២ដង)
សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ រ.ទ.ស.ភ គ្រោងផលិតទឹកស្អាត ៧៧.១៩៥.០០០ម៣ ជាមួយនឹងការពង្រីកបណ្តាញចែកចាយទឹកបន្ថែម ១៩៣.៥០០ម៉ែត្រ, គ្រោងចំណូលសរុបចំនួន ១១២.៧០៨.៩០១.០០០រៀល និងចំណាយសរុបចំនួន ៧១.៣០៦.៣៨១.០០០រៀល ដូចដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល និងក្រសួងអាណាព្យាបាលទាំងពីរ។