សេចក្តីលម្អិត៖: ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក (“ក្រុមហ៊ុន ឌី ប៊ី ឌី”) មានកិត្តិយសសូមជម្រាបជូនដល់វិនិយោគិន និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ក្រុមហ៊ុន ឌី ប៊ី ឌី សូមធ្វើការកែសម្រួលតួលេខដែលមានកំហុសឆ្គងលើ ចំណេញ/ខាតប្រតិបត្តិការសម្រាប់ត្រីមាសមុន ព្រមទាំងបម្រែបម្រួល និងអត្រាបម្រែបម្រួលសម្រាប់ចំណេញ/ខាតប្រតិបត្តិការ នៅក្នុងការបង្ហាញព័ត៌មាននៃការកើនឡើងនៃចំណេញ/ខាតប្រតិបត្តិការសម្រាប់ត្រីមាសទី៣ នៃឆ្នាំ២០២៣។
ក្រុមហ៊ុនសូមធ្វើការផ្លាស់ប្តូរតួលេខនៃ ត្រីមាសមុន បម្រែបម្រួល និងអត្រាបម្រែបម្រួល សម្រាប់ចំណេញ/ខាតប្រតិបត្តិការពី (១.២៦៥.៨៨៧.០០០) រៀល ២.៧៧១.០៤៦.០០០ រៀល និង ២១៨,៩០% ទៅជា (១.២៧៦.៣០៩.០០០) រៀល ២.៧៨១.៤៦៨.០០០ រៀល និង ២១៧,៩៣% រៀងគ្នា។