សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី១ ដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ចំណូលសរុបរបស់ ផថខ មានចំនួន ៨ ៦០៩ លានរៀល ដោយថយចុះចំនួន ២៤ ១៤៧ លានរៀល ឬ ៧៣,៧% បើប្រៀបធៀបនឹងចំនួន ៣២ ៧៥៦ លានរៀល នៃត្រីមាសទី១ នៃឆ្នាំហិរញ្ញវត្ថុ ២០២៣។ បម្រែបម្រួលនៃប្រាក់ចំណូលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្តគម្រោងផ្សេងៗក្នុងប្រទេសកម្ពុជា។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ទ្រព្យសកម្មសរុប មានចំនួន ១ ១៦៣ ១១៥ លានរៀល តំណាងឲ្យការថយចុះចំនួន ៣៦ ៣៧១ លានរៀល ឬ ៣,០៣% បើប្រៀបធៀបនឹងចំនួន ១ ១៩៩ ៤៨៦ លានរៀលនៃឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៣ និង មូលធនសរុបចំនួន ៨០ ០១២ លានរៀល តំណាងឲ្យការថយចុះចំនួន ១១ ៣៩៦ លានរៀល ឬ ១២,៤៧% បើប្រៀបធៀបនឹងចំនួន ៩១ ៤០៨ លានរៀល នៃឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២៣។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ នៃឆ្នាំហិរញ្ញវត្ថុ ២០២៤ មានដូចខាងក្រោម៖
១. អនុបាតចរន្ត៖ ១,៤៣
២. អនុបាតចរន្តលឿន៖ ១,៤០
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ (១,០៥)%
៤. អនុបាតចំណេញធៀបនឹងមូលធន៖ (១៥,២៦)%
៥. អនុបាតគម្លាតចំណេញដុល៖ ២៦,៣៦%
៦. អនុបាតគម្លាតខាតភាព៖ (១៤១,៧៨)%
៧. ខាតក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ (១៦២,៨៧) រៀល