សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ឆ្នំា២០២៣ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ៧៦.៥៣៨.៧៥៥ ពាន់រៀល កើនឡើងជាងត្រីមាសទី៣ ឆ្នំា២០២២ ចំនួន ១៥.៤៧១.៧៤២ ពាន់រៀល ស្មើនឹង ២៥,៣៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៥.៧៥៣.០១៨ ពាន់រៀល ថយចុះចំនួន ៥.៥៧៦.០១៥ពាន់រៀល ស្មើនឹង (៤៩.២២)%បើធៀប នឹងត្រីមាសទី៣ ឆ្នំា២០២២ ។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២៣ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៤៨១.១៨១.៨០៣ពាន់រៀល កើនឡើងចំនួន ៩,១២៤,៧១០ ពាន់រៀល ស្មើនឹង ១,៩៣% និងមូលធនសរុប មានចំនួន ២៥៩.២០០.០១៦ ពាន់រៀល កើនឡើងចំនួន ៤.៤៣៦.៨២៤ ពាន់រៀល ស្មើនឹង ១.៧៤% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ២,១៥ ដង
២-អនុបាតចរន្តលឿន: ១,២៦ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,២០ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ២,២២ %
៥-អនុបាតគំលាតចំណេញដុល: ១៩,០៧ %
៦-អនុបាតគំលាតចំណេញភាព: ៧,៥២ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៨០,០៤ រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់: ៦,៩៤