សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នំា២០២៤ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានចំណូលសរុប ចំនួន ៣២.៨១៧.៤៨៩.០០០ រៀល (៨.០៨១.១៣៥ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី៣ គ.ស.២០២៣ កើនឡើងចំនួន ១.៥៦៨.១១២.០០០ រៀល (៥០០.០១៥ ដុល្លារអាមេរិក) ឬស្មើនឹង ៥,០២%។ ចំណែកប្រាក់ខាតសុទ្ធ សម្រាប់ត្រីមាសទី៣ គ.ស.២០២៤ សរុបចំនួន (៦.៥៧៣.៧៣២.០០០) រៀល ((១.៦១៨.៧៤៧) ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី៣ គ.ស.២០២៣ កើនឡើងចំនួន ៥.១១៨.៤២៦.០០០ រៀល (១.២៦៥.៦៨៩ ដុល្លារអាមេរិក) ឬស្មើនឹង ៣៥១,៧១%។
នាថ្ងៃទី៣០ ខែកញ្ញា គ.ស.២០២៤ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន មានចំនួន ៤៩២.៣២៩.២៤៣.០០០ រៀល (១២១.២៣៣.៥០០ ដុល្លារអាមេរិក) កើនឡើងចំនួន ៨១.៧៩១.៦៣៣.០០០ រៀល (២០.៧៣៤.៦៩៧ ដុល្លារអាមេរិក) ស្មើនឹង ១៩,៩២% និងមូលធនសរុបមានចំនួន ៩៤.១២៧.៦០១.០០០ រៀល (២៣.១៧៨.៤២៩ ដុល្លារអាមេរិក) កើនឡើងចំនួន ៦.៥១២.៩២១.០០០ រៀល (១.៧៣០.៥២៧ ដុល្លារអាមេរិក) ស្មើនឹង ៧,៤៣% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ គ.ស.២០២៣។
សូចនាករសំខាន់ៗ សម្រាប់ត្រីមាសទី៣ គ.ស.២០២៤ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ១,២២ ដង
២-អនុបាតចរន្តលឿន: ១,១០ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: -១,៣៤%
៤-អនុបាតចំណេញធៀបនឹងមូលធន: -៦,៩៨%
៥-អនុបាតគំលាតចំណេញដុល: ៥៣,៤៩%
៦-អនុបាតគំលាតចំណេញភាព: -២០,០៣%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: -២០ រៀល