សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នំា២០២៤ រ៉ូយ៉ាល់ រេលវេ ម.ក. មានចំណូលសរុបចំនួន ១៣.៣៩៧ លានរៀល កើនឡើង ចំនួន ១.៩៦៦ លានរៀល ស្មើនឹង ១៧,១៩% បើធៀប នឹងត្រីមាសទី៤ ឆ្នំា២០២៣ និងខាតសុទ្ធក្នុងការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ក្នុងត្រីមាសទី៤ ឆ្នំា២០២៤ សរុបចំនួន (៨.៦៩៩) លានរៀលធ្លាក់ចុះចំនួន ២.១៧៧ លានរៀលស្មើនឹង (២០,០២)% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០២៣ ។
ក្នុងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រ៉ូយ៉ាល់ រេលវេ ម.ក. មានទ្រព្យសកម្មសរុប ចំនួន ១២៥.៨៤៣ លានរៀល ធ្លាក់ចុះចំនួន (១១.៧១០)លានរៀល ស្មើនឹង (៨,៥១)% និងមូលធនសរុប មានចំនួន (៦៣.៦៧០) លានរៀល កើនឡើងចំនួន (៣២.៣៦៩) លានរៀល ស្មើនឹង ១០៣,៤១% បើធៀបនឹងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
អនុបាតហិរញ្ញវត្ថុ
១. អនុបាតសាធនភាព៖ -៧៦,៩៩%
២. អនុបាតសន្ទនីយភាព
អនុបាតចរន្ត៖ ០,២០
អនុបាតចរន្តលឿន៖ ០,២០
អនុបាតចំណេញភាព
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ -៧%
៤. អនុបាតចំណេញធៀបនឹងមូលធន៖ ១៤%
៥. អនុបាតគម្លាតចំណេញដុល៖ -១៦,១៧%
៦. អនុបាតគម្លាតចំណេញភាព៖ -៦៤,៩៣%
៧. អនុបាតលទ្ធភាពបង់ការប្រាក់៖ -០,៧២