សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំណូលសរុបចំនួន ១១.៩៤៣.៩៥២ ពាន់រៀល ថយចុះជាងត្រីមាសទី៤ ឆ្នាំ២០២៣ ចំនួន ១២.២៦២.៩៧៨ ពាន់រៀលស្មើនឹង (៥០,៦៦) % និងខាតសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣.០៦២.៣៤៩ ពាន់រៀល កើនឡើងចំនួន ៣.៤៨៩.៣៩៥ ពាន់រៀល ស្មើនឹង (៨១៧,១០) % បើធៀប នឹងត្រីមាសទី៤ ឆ្នាំ២០២៣ ។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នេះដែរ ទ្រព្យសកម្មសរុប របស់ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំនួន ៤៤២.១៩៣.០៦៣ ពាន់រៀល ថយចុះចំនួន ១៥.៥៣៧.៦៨៨ ពាន់រៀល ស្មើនឹង (៣,៣៩)% និងមូលធនសរុប មានចំនួន ២៧៧.៩០០.០៣១ ពាន់រៀល កើនឡើងចំនួន ៣.១២៨.៨៤២ ពាន់រៀល ស្មើនឹង ១,១៤ % ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ៣,៦៥ ដង
២-អនុបាតចរន្តលឿន ២,៥២ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (០,៦៩) %
៤-អនុបាតចំណេញធៀបនឹងមូលធន (១,១០) %
៥-អនុបាតគំលាតចំណេញដុល ៧៥,៦៥ %
៦-អនុបាតគំលាតចំណេញភាព (២៥,៦៤) %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (៤២,៦១) រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់ (១,៣៦)