សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ក្រុមហ៊ុន ហ្គោលដេន ទ្រី មានចំណូលសរុបចំនួន ១.៦៦៦.១៣៨ ពាន់រៀល (៤០៩.២៧០ដុល្លារ) ថយចុះចំនួន ១.១៦៥.៨៣៣ ពាន់រៀល (២៧៩.៧៧៤ ដុល្លារ) បើធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២៣ ដែលមានចំណូលសរុបចំនួន ២.៨៣១.៩៧១ ពាន់រៀល (៦៨៩.០៤៤ ដុល្លារ) ។
. ខាតសុទ្ធសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ចំនួន ១.៤៤៩.៥៣៣ ពាន់រៀល (៣៥៦.០៦៣ ដុល្លារ) ថយចុះចំនួន ៥.៩១០.៩១០ ពាន់រៀល (១.៤៣៤.៧៩៩ដុល្លារ) បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២៣ ដែលមានការខាតសុទ្ធចំនួន ៧.៣៦០.៤៤៣ ពាន់រៀល (១.៧៩០.៨៦២ដុល្លារ)។
. ទ្រព្យសកម្មសរុប របស់ក្រុមហ៊ុន ហ្គោលដេន ទ្រី សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ មានចំនួន ១១៩.៤៩៦.០៤០ ពាន់រៀល (២៩.៦៨៨.៤៥៧ ដុល្លារ) ថយចុះចំនួន ៩.៤៦៣.៦៣៥ ពាន់រៀល (១.៨៨០.៦១៩ ដុល្លារ) បើធៀបនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួន ១២៨.៩៥៩.៦៧៥ ពាន់រៀល (៣១.៥៦៩.០៧៦ដុល្លារ)។
. មូលធនសរុប របស់ក្រុមហ៊ុន ហ្គោលដេន ទ្រី សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ មានចំនួន ៦.៣៣៧.៥១៧ ពាន់រៀល (១.៥៧៤.៥៣៨ ដុល្លារ) ថយចុះចំនួន ៨.១៨៣.៦៧៧ ពាន់រៀល (១.៩៨០.២២២ ដុល្លារ) បើធៀបទៅនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដែលមានចំនួន ១៤.៥២១.១៩៤ ពាន់រៀល (៣.៥៥៤.៧៦០ ដុល្លារ) ។
សូចនាករសំខាន់ៗប្រចាំ ត្រីមាសទី៤ ឆ្នាំ២០២៤ មានដូចខាងក្រោម៖
១-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: -១,២១%
២-អនុបាតចំណេញធៀបនឹងមូលធន: -២២,៨៧%
៣-គម្លាតចំណេញដុល: ៥១,៨៣%
៤-គម្លាតចំណេញសុទ្ធ -៨៧,០០%
៥-អនុបាតលទ្ធភាពសងការប្រាក់ ០,៥៧x