សេចក្តីលម្អិត៖: សម្រាប់ការអនុវត្តក្នុងត្រីមាសទី២ ឆ្នាំ២០២៥ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៤៦ ៧៨០ ៨២៣ ពាន់រៀល (១១ ៦៨០ ៦០៥ ដុល្លារអាម៉េរិក) បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៤ កើនឡើងចំនួន ៤ ៩៥១ ៩០០ ពាន់រៀល (១ ៤២៨ ៤១៨ ដុល្លារអាម៉េរិក) ឬស្មើនឹង +១១,៨៤% ។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ សរុបមានចំនួន ១៧ ២០៦ ១០៩ ពាន់រៀល (៤ ២៩៦ ១៥៧ ដុល្លារអាម៉េរិក) បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២៤ កើនឡើងចំនួន ៥ ៤៨៦ ៥១៨ ពាន់រៀល (១ ៤២៣ ៧០៨ ដុល្លារអាម៉េរិក) ឬស្មើនឹង +៤៦,៨១%។ សម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០២៥ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៨៨ ៥៩៥ ០៥៦ ពាន់រៀល (២២ ០៨៨ ០២២ ដុល្លារអាម៉េរិក) សម្រេចបាន ៤៧,៩១% នៃការគ្រោងផែនការឆ្នាំ២០២៥ និងធៀបនឹងរយៈពេល ៦ខែ ដើមឆ្នាំ២០២៤ កើនឡើងចំនួន ១៣ ៩៣៧ ២៧០ ពាន់រៀល (៣ ៧៦៧ ០៩៣ ដុល្លារអាម៉េរិក) ឬស្មើនឹង +១៨,៦៧%។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបមានចំនួន ៣១ ៦៩៤ ៩៥៩ ពាន់រៀល (៧ ៩០២ ០០៩ ដុល្លារអាម៉េរិក) សម្រេចបាន ៥៨,៥២% នៃការគ្រោងផែនការឆ្នាំ២០២៥ និងធៀបនឹងរយៈពេល ៦ខែ ដើមឆ្នាំ២០២៤ កើនឡើងចំនួន ១៣ ៧៩៧ ៤៨៣ ពាន់រៀល (៣ ៥០៩ ៩៩០ ដុល្លារអាម៉េរិក) ឬស្មើនឹង +៧៧,០៩%។
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់ ក. ស. ភ. មានចំនួន ១ ១២២ ៤៧៣ ៧៤៨ ពាន់រៀល (២៧៩ ៩១៨ ៦៤០ ដុល្លារអាម៉េរិក) កើនឡើងចំនួន ៤៦ ៣៨៩ ៥២៦ ពាន់រៀល (១២ ៥៦៨ ៥២២ ដុល្លារអាម៉េរិក) ស្មើនឹង +៤,៣១% និងមូលធនសរុបមានចំនួន ៨៥៦ ៤៧០ ៥៧៧ ពាន់រៀល (២១៣ ៥៨៣ ៦៨៥ ដុល្លារអាម៉េរិក) កើនឡើងចំនួន ២៣ ៩៥១ ៣៣០ ពាន់រៀល (៦ ៧៤៦ ៦០៥ ដុល្លារអាម៉េរិក) ស្មើនឹង +២,៨៨% បើធៀបនឹងការិយបរិច្ឆេទ ៣១ ធ្នូ ២០២៤។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ០,៨៥ ដង
២-អនុបាតចរន្តលឿន: ០,៧៩ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ១,៥៣ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ២,០១ %
៥-អនុបាតគំលាតចំណេញដុល: ៦៧,០០ %
៦-អនុបាតគំលាតចំណេញភាព: ៣៦,៧៨ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៨៣១,៨៤ រៀល