សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំណូលសរុបចំនួន ១៦.៦០៨.៣៦១ ពាន់រៀល កើនឡើងជាងត្រីមាសទី៣ ឆ្នាំ២០២៤ ចំនួន ៣.៦៧២.៦៣៥ ពាន់រៀលស្មើនឹង ២៨,៣៩ % និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៧៩៨.០១២ ពាន់រៀល ថយចុះចំនួន ១៧.៤៩៤.៣៤៥ ពាន់រៀល ស្មើនឹង (៩៥,៦៤) % បើធៀប នឹងត្រីមាសទី៣ ឆ្នាំ២០២៤។ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ នេះដែរ ទ្រព្យសកម្មសរុប របស់ រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានចំនួន ៤៥៨.៨៥៣.៦៨០ ពាន់រៀល កើនឡើងចំនួន ១៦.៦៦០.៦១៧ ពាន់រៀល ស្មើនឹង ៣,៧៧% និងមូលធនសរុប មានចំនួន ៣១៥.៣១៩.៩៧៨ ពាន់រៀល កើនឡើងចំនួន ៣៧.៤១៩.៩៤៧ ពាន់រៀល ស្មើនឹង ១៣,៤៧ % ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ៤,៧៩ ដង
២-អនុបាតចរន្តលឿន ៣,៥៩ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,១៧ %
៤-អនុបាតចំណេញធៀបនឹងមូលធន ០,២៥ %
៥-អនុបាតគំលាតចំណេញដុល ៤៧,៨៥ %
៦-អនុបាតគំលាតចំណេញភាព ៤,៨០ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១១,១៦ រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់ ១,៩០