សេចក្តីលម្អិត៖: សម្រាប់ការអនុវត្តក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៦០ ២០៤ ៤៦១ ពាន់រៀល (១៥ ០២១ ០៧៣ ដុល្លារអាម៉េរិក) បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៤ កើនឡើងចំនួន ៦ ៥០៣ ៣៦១ ពាន់រៀល (១ ៨៨៤ ៧៩៦ ដុល្លារអាម៉េរិក) ឬស្មើនឹង +១២,១១% ។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ សរុបមានចំនួន ២៧ ០៣៥ ២៨១ ពាន់រៀល (៦ ៧៤៥ ៣២៩ ដុល្លារអាម៉េរិក) បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៤ កើនឡើងចំនួន ៤ ៥៦៩ ១៥៨ ពាន់រៀល (១ ២៤៩ ៧០២ ដុល្លារអាម៉េរិក) ឬស្មើនឹង +២០,៣៤%។ សម្រាប់រយៈពេល ៩ខែ ដើមឆ្នាំ២០២៥ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ១៤៨ ៨០៧ ៤៧១ ពាន់រៀល (៣៧ ១០៩ ០៩៥ ដុល្លារអាម៉េរិក) សម្រេចបាន ៨០,៤៧% នៃការគ្រោងផែនការឆ្នាំ២០២៥ និងធៀបនឹងរយៈពេល ៩ខែ ដើមឆ្នាំ២០២៤ កើនឡើងចំនួន ២០ ៤៦២ ០៧១ ពាន់រៀល (៥ ៦៥១ ៨៨៩ ដុល្លារអាម៉េរិក) ឬស្មើនឹង +១៥,៩៤%។ ចំណែកប្រាក់ចំណេញសុទ្ធ សម្រាប់រយៈពេល ៩ខែ ដើមឆ្នាំ២០២៥ សរុបមានចំនួន ៥៨ ៧៣៥ ៨២៤ ពាន់រៀល (១៤ ៦៤៧ ៣៣៨ ដុល្លារអាម៉េរិក) សម្រេចបាន ១០៨,៤៤% នៃការគ្រោងផែនការឆ្នាំ២០២៥ និងធៀបនឹងរយៈពេល ៩ខែ ដើមឆ្នាំ២០២៤ កើនឡើងចំនួន ១៨ ៣៩៤ ២២៨ ពាន់រៀល (៤ ៧៥៩ ៦៩២ ដុល្លារអាម៉េរិក) ឬស្មើនឹង +៤៥,៦០%។
គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់ ក. ស. ភ. មានចំនួន ១ ១៧៧ ១៣៧ ៧០៩ ពាន់រៀល (២៩៣ ៥៥០ ៥៥១ ដុល្លារអាម៉េរិក) កើនឡើងចំនួន ១០១ ០៥៣ ៤៨៧ ពាន់រៀល (២៦ ២០០ ៤៣៣ ដុល្លារអាម៉េរិក) ស្មើនឹង +៩,៣៩% និងមូលធនសរុបមានចំនួន ៨៨៣ ៥១៩ ៣៤៦ ពាន់រៀល (២២០ ៣២៩ ០១៤ ដុល្លារអាម៉េរិក) កើនឡើងចំនួន ៥១ ០០០ ០៩៩ ពាន់រៀល (១៣ ៤៩១ ៩៣៤ ដុល្លារអាម៉េរិក) ស្មើនឹង +៦,១៣% បើធៀបនឹងការិយបរិច្ឆេទ ៣១ ធ្នូ ២០២៤។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ០,៧៧ ដង
២-អនុបាតចរន្តលឿន: 0,៧០ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ២,៣០ %
៤-អនុបាតចំណេញធៀបនឹងមូលធន: ៣,០៦ %
៥-អនុបាតគំលាតចំណេញដុល: ៧០,៣៣ %
៦-អនុបាតគំលាតចំណេញភាព: ៤៤,៩១ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១ ៣០៧,០៤ រៀល