សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នំា២០២៥ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានចំណូលសរុប ចំនួន ៤៤.៤០៣.១៥០.០០០ រៀល (១១.០៧៨.៦៦៨ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៤ កើនឡើងចំនួន១៣.៥៤៨.៣៥៤.០០០ រៀល (៣.៥៣៧.៣៣២ ដុល្លារអាមេរិក) ឬស្មើនឹង ៤៣,៩១%។ ចំណែកប្រាក់ចំណេញសុទ្ធ សម្រាប់ត្រីមាសទី៣ ឆ្នំា២០២៥ សរុបចំនួន ៦.៣៦៣.៣១៨.០០០ រៀល (១.៥៨៧.៨៨៩ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៤ កើនឡើងចំនួន ១៦.១៧២.៨៨៨.០០០ រៀល (៣.៦៧១.៧៤៨ ដុល្លារអាមេរិក) ឬស្មើនឹង (១៦៤,៨៧%)។
សំគាល់ ៖ សវនករឯករាជ្យ បានធ្វើការកំណត់ឡើងវិញ នៃតួរលេខមួយចំនួនក្នុងរបាយការណ៍ហិរញ្ញវត្ថុ នាថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៤។
សូចនាករសំខាន់ៗ សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
១-អនុបាតចរន្ត៖ ១,១២ ដង
២-អនុបាតចរន្តលឿន៖ ១,០១ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ១,៤៨%
៤-អនុបាតចំណេញធៀបនឹងមូលធន៖ ៥,៤៦%
៥-អនុបាតគំលាតចំណេញដុល៖៤៧,៩៨%
៦-អនុបាតគំលាតចំណេញភាព៖ ១៤,៣៣%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ២០ រៀល