សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៧២.៤៤៦.៨២១.០០០រៀល ថយជាងត្រីមាសទី៣ ឆ្នាំ២០២៤ ចំនួន ៦.៨៤៣.៨៣៦.០០០ រៀល ស្មើនឹង ៨,៦៣% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៧៤៩.៨២៨.០០០រៀល ថយចំនួន ៦២៣.៧៤៤.០០០រៀល ស្មើនឹង ៤៥,៤១% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២៤។ សម្រាប់រយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ២២១.៣៣៩.២៣៦.០០០រៀល ថយចំនួន ១៤.៨០៥.៩០១.០០០រៀល ស្មើនឹង ៦,២៧% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ២.០១៧.៤២៣.០០០រៀល កើនចំនួន ៣៦៦.៥៨៣.០០០រៀល ស្មើនឹង ២២,២១% បើធៀបនឹងរយៈពេល ៩ខែ គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២៥ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៤៥១.៩៥៥.៣១២.០០០រៀល កើនចំនួន ៦៧.៥៣៦.៩៣២.០០០រៀល ស្មើនឹង ១៧,៥៧% និងមូលធនសរុប មានចំនួន ២៨១.៦៥០.៧០៣.០០០ រៀល ថយចំនួន ៦៣៨.៥៨៧.០០០ រៀល ស្មើនឹង ០,២៣% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥
១-អនុបាតចរន្ត ២,៨០ដង
២-អនុបាតចរន្តលឿន ២,០១ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,១៧%
៤-អនុបាតចំណេញធៀបនឹងមូលធន ០,២៧%
៥-អនុបាតគំលាតចំណេញដុល ១០,៩៣%
៦-អនុបាតគំលាតចំណេញភាព ១,០៤%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៨,៧៥រៀល