សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៣ ឆ្នំា២០២៥ រ៉ូយ៉ាល់ រេលវេ ម.ក. មានចំណូលសរុបចំនួន ១៥.២៦១ លានរៀល កើនឡើង ចំនួន ២.១៨០ លានរៀល ស្មើនឹង ១៦,៦៦% បើធៀប នឹងត្រីមាសទី៣ ឆ្នំា២០២៤ និងខាតសុទ្ធក្នុងការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ក្នុងត្រីមាសទី៣ ឆ្នំា២០២៥ សរុបចំនួន ៧.៦៨៥ លានរៀលធ្លាក់ចុះ ចំនួន ៧៦១លានរៀលស្មើនឹង ៩,០១% បើធៀបនឹងត្រីមាសទី៣ ឆ្នំា២០២៤ ។ នៅចុងការិយបរិច្ឆេទនាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ រ៉ូយ៉ាល់ រេលវេ ម.ក. មានទ្រព្យសកម្មសរុប ចំនួន ១១៧.៩១៧ លានរៀល ធ្លាក់ចុះចំនួន ៧.៩២៧ លានរៀល ស្មើនឹង ៦,៣០% និងមូលធនសរុប មានចំនួន ៨៥.៤៥៤ លានរៀល កើនឡើងចំនួន ២១.៧៨៤ លានរៀល ស្មើនឹង ៣៤,២១% បើធៀបនឹងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
អនុបាតហិរញ្ញវត្ថុ
១. អនុបាតសាធនភាព៖ (២៥,៨៩)%
២. អនុបាតសន្ទនីយភាព
អនុបាតចរន្ត៖ ០,០៩
អនុបាតចរន្តលឿន៖ ០,០៩
អនុបាតចំណេញភាព
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ (៦,៥២)%
៤. អនុបាតចំណេញធៀបនឹងមូលធន៖ ៨,៩៩%
៥. អនុបាតគម្លាតចំណេញដុល៖ (២៥,២៣)%
៦. អនុបាតគម្លាតចំណេញភាព៖ (៥០,៣៦)%
៧. អនុបាតលទ្ធភាពបង់ការប្រាក់៖ (១,៣៣)