សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៥ សម្ព័ន្ធធនាគារទទួលបានចំណូលសរុបចំនួន ៩៤៧,០៩ ប៊ីលានរៀល កើនឡើងចំនួន ៥៩,៤២ ប៊ីលានរៀល ឬ ៦,៦៩% និងប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ២៣៨,១៧ ប៊ីលានរៀល កើនឡើងចំនួន ១៦២,៣៦ ប៊ីលានរៀល ឬ ២១៤,១៧% ធៀបទៅនឹងត្រីមាសទី៣ ឆ្នាំ២០២៤។
គិតត្រឹមដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារមានចំនួន ៤៧,៨៨ ទ្រីលានរៀល ដែលកើនឡើងចំនួន ៤,២៨ ទ្រីលានរៀល ឬ ៩,៨០% និងមូលធនផ្តល់ជូនភាគហ៊ុនិករបស់ធនាគារចំនួន ៦,៤៦ ទ្រីលានរៀល កើនឡើងចំនួន ៤៨២,៨៨ ប៊ីលានរៀល ឬ ៨,០៨% ធៀបទៅនឹងដំណាច់ឆ្នាំ២០២៤។
សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៥ មានដូចខាងក្រោម៖
ចំណេញធៀបនឹងមូលធនមធ្យម(*): ៣,៧៦%
ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*): ០,៥១%
ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ៣,០២%
ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,០៨%
ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦១,៧២%
ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៧៩,៤២%
អនុបាតឥណទានមិនដំណើរការ (): ៦,០០%
អនុបាតសាធនភាព: ១៨,៥២%
អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ៥២៨,២៨%
(*) . អនុបាតទាំងនេះមិនមែនជាអនុបាតប្រចាំឆ្នាំនោះទេ ហើយត្រូវបានគណនាដោយប្រើតួលេខប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ រយៈពេល ៣ខែ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។
. អនុបាតចំណេញធៀបនឹងមូលធនមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / មូលធនមធ្យមផ្តល់ជូនភាគហ៊ុនិករបស់ធនាគារ
. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម = ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ / ទ្រព្យសកម្មសរុបមធ្យម
() . អនុបាតឥណទានមិនដំណើរការ = សមតុល្យប្រាក់ដើមតាមកិច្ចសន្យារបស់ឥណទានមិនដំណើរការ / សមតុល្យប្រាក់ដើមឥណទានតាមកិច្ចសន្យាសរុប
ចំនួនបុគ្គលិក (សម្ព័ន្ធធនាគារ): ១៣.៣៨០ នាក់