សម្រាប់ការអនុវត្តក្នុងត្រីមាសទី ៤ ឆ្នាំ២០២០ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ២៦.៨៥៥.១៤៦ ពាន់រៀល សម្រេចបាន ២២,៨៦% នៃការគ្រោងផែនការឆ្នាំ២០២០ បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩ ថយចុះចំនួន ២.៩៩២.៧៤១ពាន់រៀល ឬស្មើនឹង ១០,០៣%។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានសរុបចំនួន ៨.៩៦១.៩០៥ពាន់រៀល សម្រេចបាន ១៩,៧៨% នៃការគ្រោងផែនការឆ្នាំ២០២០ និងធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩ ថយចុះចំនួន ៣.២៦៦.៦០៥ពាន់រៀល ឬស្មើនឹង ២៦,៧១%។ សម្រាប់រយៈពេល១២ខែ ឆ្នាំ២០២០ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ១១០.៣០៣.៤២៤ពាន់រៀល សម្រេចបាន ៩៣,៩១% នៃការគ្រោងផែនការឆ្នាំ២០២០ និងធៀបនឹង១២ខែ ឆ្នាំ២០១៩ កើនឡើងចំនួន ១២៩.០៩៤ពាន់រៀល ឬស្មើនឹង ០,១២% ។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៣៩.៩៩៣.៥៣៤ពាន់រៀល សម្រេចបាន ៨៨,២៦% នៃគ្រោងផែនការឆ្នាំ២០២០ និងធៀបនឹង១២ខែឆ្នាំ២០១៩ ថយចុះចំនួន ៧.៨២៧.០៦៨ពាន់រៀល ឬស្មើនឹង ១៦,៣៧%។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ៨៣៦.១០៣.៣៦៨ ពាន់រៀល បើធៀបនឹងឆ្នាំ២០១៩ កើនឡើងចំនួន ១៨.៥៦០.៤២០ ពាន់រៀល ស្មើនឹង ២,២៧% និងមូលធនសរុបមានចំនួន ៦៥១.៩៤៩.២០៩ ពាន់រៀល កើនឡើងចំនួន ៣២.៩៤៧.២១៣ ពាន់រៀល ស្មើនឹង ៥,៣២% ធៀបនឹងឆ្នាំ២០១៩។ ដោយឡែក ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិក្នុងត្រីមាសទី៤ ឆ្នាំ២០២០ (Basic Earnings per Share) គឺចំនួន ៤៦៨.២៩រៀល ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ មានដូចខាងក្រោម៖ ១-អនុបាតចរន្ត :៣,៨៦ ដង ២-អនុបាតចរន្តលឿន : ៣,៨៦ ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម :១,១៦ % ៤-អនុបាតចំណេញធៀបនឹងមូលធន: ១,៤៩ % ៥-អនុបាតគំលាតចំណេញដុល :៧០,៣១ % ៦-អនុបាតគំលាតចំណេញភាព:៣៦,០៧ % ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ៤៦៨,២៩ រៀល សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២១ ដូចមានក្នុងឯកសារយោង។ |