សេចក្តីលម្អិត៖: សម្រាប់ការអនុវត្តក្នុងឆ្នាំ២០២៣ កំពង់ផែស្វយ័តភ្នំពេញ (ក. ស. ភ. ) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួនសរុប ១៤២.០៣៥.៤៨០ ពាន់រៀល (៣៤.៥៥៨.៥១១ ដុល្លារអាមេរិក) សម្រេចបាន ៨១,៤១% នៃផែនការឆ្នាំ២០២៣ និងធៀបនឹងឆ្នាំ២០២២ ថយចុះចំនួន ៦.៧៨០.០៨៧ ពាន់រៀល (១.៨៥៣.៤២១ ដុល្លារអាមេរិក) ឬស្មើនឹង -៤,៥៦%។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទ ឆ្នាំ២០២៣ មានចំនួនសរុប ៣៨.៦០៥.៩៦៦ ពាន់រៀល (៩.៣៩៣.១៧៩ ដុល្លារអាមេរិក) សម្រេចបាន ៥៧,៨៦% នៃផែនការឆ្នាំ២០២៣ និងធៀបនឹងឆ្នាំ២០២២ ថយចុះចំនួន ២០.៦៨៧.៧២៤ ពាន់រៀល (៥.១១៤.៦៩៧ ដុល្លារអាមេរិក) ឬស្មើនឹង -៣៤,៨៩%។
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់ ក. ស. ភ. មានចំនួន ១.០៤០.៨៨៣.៥៣៣ (២៥៤.៨០៦.២៥០ ដុល្លារអាមេរិក) កើនឡើងចំនួន ២៩.៩៧៥.៤៤៨ ពាន់រៀល (៩.២៦១.៤១៥ ដុល្លារអាមេរិក) ស្មើនឹង ២,៩៧% និងមូលធនសរុបមានចំនួន ៧៩៦.៧៦០.៣៩០ ពាន់រៀល (១៩៥.០៤៥.៣៨៣ ដុល្លារអាមេរិក) កើនឡើងចំនួន ២៧.០៦៨.៧៦១ ពាន់រៀល (៨.០៩០.៨៩៤ ដុល្លារអាមេរិក) ស្មើនឹង ៣,៥២% បើធៀបនឹងនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
សូចនាករសំខាន់ៗសម្រាប់ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ១,៤៤ ដង
២-អនុបាតចរន្តលឿន: ១,៣៥ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ៣,៧១%
៤-អនុបាតចំណេញធៀបនឹងមូលធន: ៤,៨៥%
៥-អនុបាតគំលាតចំណេញដុល: ៦២,១៤%
៦-អនុបាតគំលាតចំណេញភាព: ២៧,១៨ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១.៨៦៦,៤៣ រៀល