សេចក្តីលម្អិត៖: សម្រាប់ចុងឆ្នាំ នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី បានរាយការណ៍អំពីប្រាក់ចំណូលចំនួន ៦៨.៩៥៣.៨៦០.០០០ រៀល និងចំណូលលម្អិតសរុបក្នុងការិយបរិច្ឆេទចំនួន ៧.០៥១.៥០៨.០០០ រៀល កើនឡើងចំនួន ១២.០១០.៥៥២.០០០ រៀល ស្មើនឹង ២៤២,១៩% បើធៀបនឹងឆ្នាំ ២០២២។
គិតត្រឹមដំណាច់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ៩៣.៣៨៨.៧០៨.០០០ រៀល កើនឡើងចំនួន ២៤.៥១៤.៣១៧.០០០ រៀល ស្មើនឹង ៣៥,៥៩% និងមូលធនសរុបចំនួន ១៥.២៤៨.៤០១.០០០ រៀល កើនឡើងចំនួន ៧.០៥១.៥០៨.០០០ រៀល ស្មើនឹង ៨៦,០៣%។
សូចនាករសំខាន់ៗនៃឆ្នាំ ២០២៣ មានដូចខាងក្រោម៖
១. អនុបាតចរន្ត៖ ៩៩,៦៨%
២. អនុបាតចរន្តលឿន៖ ៤៨,៣២%
៣. អនុបាតចំណេញធៀបនឹងទ្រព្យ: ៧,៥៥%
៤. អនុបាតចំណេញធៀបនឹងមូលធន: ៤៦,២៤%
៥. អនុបាតគម្លាតចំណេញដុល៖ ២៣,៧៤%
៦. អនុបាតគម្លាតចំណេញភាព៖ ១០,២៣%
៧. ចំណេញក្នុងមួយឯកតាមូលបត្រ៖ ប្រាក់រៀល ២៧៨,៤៤