ក្នុងត្រីមាសទី៤ ឆ្នាំ២០២០ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១១៦.៥៣៣.៦៨៣.០០០រៀល ថយជាងត្រីមាសទី៤ ឆ្នាំ២០១៩ ចំនួន ៥៩.២០៦.៣៨៧.០០០ រៀល ស្មើនឹង ៣៣,៦៩% និង ខាតសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១.១១៦.០១៩.០០០រៀល ថយចំនួន ២.៣៣២.៣២៥.០០០រៀល ស្មើនឹង ១៩១,៧៥% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០១៩។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៤៨២.០៩៨.៨៦៣.០០០រៀល ថយចំនួន ២០៣.៧១៩.៦០៩.០០០រៀល ស្មើនឹង ២៩,៧០% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ១.១៧៤.២៤៧.០០០រៀល ថយចំនួន ៤.៣៧០.៨៩២.០០០រៀល ស្មើនឹង ៧៨,៨២% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០២០ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៥៥.៥៦៨.៨៨៩.០០០រៀល ថយចំនួន ២៦.៥៤៧.១៧០.០០០ រៀល ស្មើនឹង ៦,៩៥% និងមូលធនសរុប មានចំនួន ២៧៨.៩៥៤.៦៦៧.០០០ រៀល ថយចំនួន ៨៨៥.៩២៩.០០០ រៀល ស្មើនឹង ០,៣២% ។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២០ ១-អនុបាតចរន្ត : ៤,២៧ដង ២-អនុបាតចរន្តលឿន :២,៩៤ដង ៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម : (០,៣១)% ៤-អនុបាតចំណេញធៀបនឹងមូលធន : (០,៤០)% ៥-អនុបាតគំលាតចំណេញដុល :៣,៨៦% ៦-អនុបាតគំលាតចំណេញភាព : (០,៩៦)% ៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ : (២៧,៩០)រៀល សូមអានរបាយការណ៍ប្រចាំត្រីមាសទី៤ ឆ្នាំ២០២០ ដូចមានក្នុងឯកសារយោង។ |