ចំណូលសរុបសម្រាប់ត្រីមាសទី៣នៃឆ្នាំ ២០២១ មានចំនួន ៥២ ៥៦៤ លានរៀល (១២,៩៥០ លានដុល្លារអាមេរិក) កើនឡើងចំនួន ៣ ៩០១ លានរៀល (០,៩៧៣ លានដុល្លារអាមេរិក) ឬ ៨,០២% បើប្រៀបធៀបនឹងត្រីមាសទី៣នៃឆ្នាំហិរញ្ញវត្ថុ ២០២០ មានចំនួន ៤៨ ៦៦៣ លានរៀល (១១,៩៧៧ លានដុល្លារ អាមេរិក) ។ ចំណូលសរុបសម្រាប់រយៈពេលប្រាំបួនខែនៃឆ្នាំហិរញ្ញវត្ថុ ២០២១ បានកត់ត្រាត្រឹមចំនួន ១៦២ ៨៦២ លានរៀល (៣៩,៩៧៦ លានដុល្លារអាមេរិក)កើនឡើងចំនួន ២៧ ៣២២ លានរៀល (៦,៦៨២ លានដុល្លារអាមេរិក) ឬ ២០,១៦% បើប្រៀបធៀបនឹងរបាយការណ៍ឆ្នាំហិរញ្ញវត្ថុរយៈពេលប្រាំបួនខែ នៃឆ្នាំ២០២០ មានចំនួន ១៣៥ ៥៤០ លានរៀល (៣៣,២៩៤ លានដុល្លារអាមេរិក)។ ប្រាក់ចំណូលសម្រាប់ត្រីមាសនេះ ទទួលបានពីការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធអគ្គីសនីនានានៅក្នុងប្រទេសកម្ពុជា និង ប្រទេស Papua New Guinea ។ នៅដំណាច់ខែ មីនា ឆ្នាំ ២០២១ ទ្រព្យសកម្មសរុប មានចំនួន ១ ០៦២ ២៨២ លានរៀល (២៦២,៦១៦ លានដុល្លារអាមេរិក) កើនឡើងចំនួន ៤៦ ១៧០ លានរៀល (១៤,៣៦០ លានដុល្លារអាមេរិក) ឬ ៤,៥៤% បើប្រៀបធៀបនឹងត្រីមាសនៃឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់ នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ មានចំនួន ១ ០១៦ ១១២ លានរៀល (២៤៨,២៥៦ លានដុល្លារអាមេរិក) និង មូលធនសរុបចំនួន ៨៦ ៨២៦ លានរៀល (២១,៤៦៥លានដុល្លារអាមេរិក) កើនឡើងចំនួន ១៦ ៨៦៩ លានរៀល (៤,៣៧៣ លានដុល្លារអាមេរិក) ឬ ២៤,១១% បើប្រៀបធៀបនឹង ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០ មានចំនួន ៦៩ ៩៥៧ លានរៀល (១៧,០៩២លានដុល្លារអាមេរិក)។ សូចនករសំខាន់ៗសម្រាប់ត្រីមាសទីបីនៃឆ្នាំ ២០២១ មានដូចខាងក្រោម៖ ១. អនុបាតចរន្ត៖ ០,៨៧% ២. អនុបាតចរន្តលឿន៖ ០,៨៥% ៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ ០,២១% ៤. អនុបាតចំណេញធៀបនឹងមូលធន៖ ២,៥៦% ៥. អនុបាតគម្លាតចំណេញដុល៖ ២១,១៥% ៦. អនុបាតគម្លាតចំណេញភាព៖ ៤,២២% ៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ ៣០,០០ រៀល |