សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី១ នៃការិយបរិច្ឆេទ ២០២៣ ចំណូលសរុបរបស់ ផថខ មានចំនួន ៣២ ៧៥៦ លានរៀល ដោយថយចុះចំនួន ៤១ ៤០១ លានរៀល ឬ ៥៥,៨៣% បើប្រៀបធៀបនឹងចំនួន ៧៤ ១៥៧ លានរៀល នៃត្រីមាសទី១ នៃការិយបរិច្ឆេទ ២០២២។ បម្រែបម្រួលនៃប្រាក់ចំណូលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្តគម្រោងផ្សេងៗក្នុងប្រទេសកម្ពុជា។
នៅដំណាច់ខែកញ្ញា ឆ្នាំ២០២២ ទ្រព្យសកម្មសរុប មានចំនួន ១ ២៣៣ ៩២៣ លានរៀល តំណាងឲ្យការកើនឡើងចំនួន ៣១ ៦៤១ លានរៀល ឬ ២,៦៣% បើប្រៀបធៀបនឹងចំនួន ១ ២០២ ២៨២ លានរៀលនៃការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២២ និង មូលធនសរុបចំនួន ១១០ ៣៥៤ លានរៀល តំណាងឲ្យការកើនឡើងចំនួន ៣៣៨ លានរៀល ឬ ០,៣១% បើប្រៀបធៀបនឹងចំនួន ១១០ ០១៦ លានរៀល នៃការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២២។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ នៃការិយបរិច្ឆេទ ២០២៣ មានដូចខាងក្រោម៖
១. អនុបាតចរន្ត៖ ០,៩៤
២. អនុបាតចរន្តលឿន៖ ០,៩៣
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ (០,៤៣%)
៤. អនុបាតចំណេញធៀបនឹងមូលធន៖ (៤,៨៣%)
៥. អនុបាតគម្លាតចំណេញដុល៖ ១៩,៩៨%
៦. អនុបាតគម្លាតចំណេញភាព៖ (១៦,២៨%)
៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ (៧១,១៥ រៀល)