សេចក្តីលម្អិត៖: សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក មានលទ្ធផលខាតលម្អិតក្នុងការិយបរិច្ឆេទចំនួន (១.៦៤៦.៦៨៨) ពាន់រៀល ដែលបានកើនឡើង ចំនួន (២.៣១៩.១៣៨) ពាន់រៀល ស្មើនឹង -៣៤៤,៨៨% បើធៀបនឹងត្រីមាសទី៣ ឆ្នាំ២០២១។ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក មានចំនួន ៥៨.៩០៣.៧៣៤ ពាន់រៀល ថយចុះចំនួន (៧.៦៣៧.០១៤) ពាន់រៀល ស្មើនឹង -១១,៤៨%និងមូលធនសរុបមានចំនួន ៣២.៥៨១.១៤២ ពាន់រៀល ថយចុះចំនួន (៤.៣០៩.៧៥៥) រៀល ស្មើនឹង -១១,៦៨ % បើធៀបនឹងឆ្នាំ២០២១។
អនុបាតហិរញ្ញវត្ថុសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២ មានដូចខាងក្រោម ៖
១-អនុបាតចរន្ត : ១,៨៥ ដង
២-អនុបាតចរន្តលឿន : ១,៦៤ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម : -២,៧៩ %
៤-អនុបាតចំណេញធៀបនឹងមូលធន : -៥,០៤ %
៥-អនុបាតគំលាតចំណេញដុល : ១,១៤ %
៦-អនុបាតគំលាតចំណេញភាព : -១២ %
៧-ខាតក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ : (៨៩) រៀល