សេចក្តីលម្អិត៖: របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល របស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (ស.រ.ហ.អ.ក)។
សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលបាន ចំណូលសរុបចំនួន ៨០៤,១៦ ប៊ីលានរៀល កើនឡើងចំនួន ១៣០,៥៩ ប៊ីលានរៀល ស្មើនឹង ១៩,៣៩% និង ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ២០១,៤២ ប៊ីលានរៀល កើនឡើងចំនួន ១១,៩៧ ប៊ីលានរៀល ស្មើនឹង ៦,៣២% ធៀបទៅនឹងត្រីមាសទី៤ ឆ្នាំ២០២១។
គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ អេស៊ីលីដា ភីអិលស៊ី មានចំនួន ៣៧,១៨ ទ្រីលានរៀល ដែលកើនឡើងចំនួន ៥,១៨ ទ្រីលានរៀល ស្មើនឹង ១៦,១៨% និងមូលធនសរុបរបស់ភាគហ៊ុនិករបស់ធនាគារចំនួន ៥,៤០ ទ្រីលានរៀល កើនឡើងចំនួន ៥១០,៧៩ ប៊ីលានរៀល ស្មើនឹង ១០,៤៦% ធៀបនឹងចុងការិយបរិច្ឆេទខែធ្នូ ឆ្នាំ២០២១។
សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២ មានដូចខាងក្រោម៖
ចំណេញធៀបនឹងមូលធនមធ្យម(*): ៣,៨០%
ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*): ០,៥៦%
ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៧៨%
ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,០៤%
ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៧១,១១%
ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ១០០,៥១%
ឥណទានមិនដំណើរការដុលសរុបធៀបនឹងឥណទានដុលសរុប(**): ២,៩០%
អនុបាតសាធនភាព: ១៩,២៥%
អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ១៥៤,៩៦%
ចំនួនបុគ្គលិក (ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ): ១៣.៥៨២ នាក់