សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នំា២០២២ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ១៤.៤២០.០១១ ពាន់រៀល ថយចុះជាងត្រីមាសទី៤ ឆ្នំា២០២១ ចំនួន ៦៤.៩៧៥.៣៩៧ ពាន់រៀល ស្មើនឹង ៨១,៨៤% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៧៤៥.១៥៦ ពាន់រៀល ថយចុះចំនួន ១៤.៨១៤.៩៨៣ ពាន់រៀលស្មើនឹង ៩៥,២១%បើធៀប នឹងត្រីមាសទី៤ ឆ្នំា២០២១ ។ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៤៧២.០៥៧.០៩៣ពាន់រៀល កើនឡើងចំនួន ៤៥.៨២៣.០៩១ ពាន់រៀល ស្មើនឹង ១០,៧៥% និងមូលធនសរុប មានចំនួន ២៥៤.៧៦៣.១៩២ ពាន់រៀល កើនឡើងចំនួន ៦.៧៦០.២១៨ ពាន់រៀល ស្មើនឹង ២,៧៣% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១-អនុបាតចរន្ត: ២,១៤ ដង
២-អនុបាតចរន្តលឿន: ០,៨៤ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: ០,១៦%
៤-អនុបាតចំណេញធៀបនឹងមូលធន: ០,២៩%
៥-អនុបាតគំលាតចំណេញដុល: ៦៩,៨៩%
៦-អនុបាតគំលាតចំណេញភាព: ៥,១៧%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: ១០,៤ រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់: ១,១៦