សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន ៦៣៦.៧៣៩ លានរៀល កើនជាងត្រីមាសទី៤ ឆ្នាំ២០២១ ចំនួន ៩៨.៣៣៦ លានរៀល ស្មើនឹង ១៨,២៦% និងប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទបញ្ចប់៣ខែ ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ សរុបចំនួន ១៩៤.៨០១ លានរៀល កើនឡើងចំនួន ៣១.៣១៩ លានរៀល ស្មើនឹង ១៩,១៦% បើប្រៀបធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២១។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំណូលការប្រាក់សរុបចំនួន ២.៤២៤.៥១៣ លានរៀល កើនឡើងចំនួន ៣៦៧.៧៦៣ លានរៀល ស្មើនឹង ១៧,៨៨% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទមានចំនួន ៧៤០.៨៧២ លានរៀល កើនឡើងចំនួន ១០៨.២៩៤ លានរៀល ស្មើនឹង ១៧,១២% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រាសាក់ ម.ក មានចំនួន ១៩.៧៥៧.៥៥២ លានរៀល កើនឡើងចំនួន ២.១៥៥.៧៦១ លានរៀល ស្មើនឹង ១២,២៥% និងមូលធនសរុបមានចំនួន ៣.៥២២.៥៦៥ លានរៀល កើនឡើងចំនួន ៧៧៥.៣០៨ លានរៀល ស្មើនឹង ២៨,២២% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១. អនុបាតចំណេញធៀបនឹងមូលធនជាមធ្យមៈ ៦,២១%
២. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មជាមធ្យមៈ ១,០៤%
៣. អនុបាតផលបត្រឥណទានធៀបនឹងទ្រព្យសកម្មៈ ៩០,៦៥%
៤. អនុបាតសាធនភាពៈ ១៩,០២%
៥. អនុបាតសន្ទនីយភាពៈ ១១៩,០៥%
៦. អនុបាតឥណទានមិនដំណើរការៈ ១,១៩%
៧. អនុបាតប្រាក់បញ្ញើធៀបនឹងផលប័ត្រឥណទានៈ ៦៣,៨៤%
៨. ចំនួនអតិថិជនសេវាឥណទានៈ ៥០២.០៩៤ នាក់
៩. ចំនួនអតិថិជនសេវាបញ្ញើសន្សំៈ ៧១៣.៨១១ នាក់
១០. ចំនួនបុគ្គលិកៈ ៩.៥៧៣ នាក់
១១. ចំនួនការិយាល័យៈ ១៨២
១២. ចំនួនម៉ាស៊ីនអេធីអឹមៈ ១៦៣