សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នំា២០២២ រ៉ូយ៉ាល់ រ៉េលវេ ម.ក. មានចំណូលសរុបចំនួន ៨.៩០៦ លានរៀល ថយចុះជាងត្រីមាសទី៤ ឆ្នំា២០២១ ចំនួន១.៥៩២ លានរៀល ស្មើនឹង -១៥,១៦% បើធៀប នឹងត្រីមាសទី៤ ឆ្នំា២០២១ និងខាតសុទ្ធក្នុងការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ក្នុងត្រីមាសទី៤ ឆ្នំា២០២២ សរុបចំនួន ៧.៤២៤លានរៀល កើនឡើងចំនួន ៦.១០៥ លានរៀលស្មើនឹង ៤៦២,៨២% បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០២១ ។ ក្នុងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ រ៉ូយ៉ាល់ រ៉េលវេ ម.ក. មានទ្រព្យសកម្មសរុប ចំនួន ១៥៤.៨៣៣លានរៀល កើនឡើងចំនួន ១២៣.៤៤៣ លានរៀល ស្មើនឹង ៣៩៣% និងមូលធនសរុប មានចំនួន -៩.៣៤៤លានរៀល ធ្លាក់ចុះចំនួន ១៦.៨៧៦លានរៀល ស្មើនឹង -២២៤%បើធៀបនឹងត្រីមាសទី៤ ឆ្នំា២០២១ ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ មានដូចខាងក្រោម៖
- អនុបាតហិរញ្ញវត្ថុ
១. អនុបាតសាធនភាព -១៨៨%
២. អនុបាតសន្ទនីយភាព
អនុបាតចរន្ត ៤,៥០
អនុបាតចរន្តលឿន ៤,៤៦
- អនុបាតចំណេញភាព
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម -៥%
៤. អនុបាតចំណេញធៀបនឹងមូលធន ៧៩%
៥. អនុបាតគម្លាតចំណេញដុល ២៤៧%
៦. អនុបាតគម្លាតចំណេញភាព ២៤៧%
៧. អនុបាតលទ្ធភាពបង់ការប្រាក់ ៦,២៥