សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នំា២០២២ កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) មានចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម ចំនួន ៣២.៨៧៩.៨៦៩ ពាន់រៀល (៧.៩៥៤.៤៧៩ ដុល្លារអាមេរិក) សម្រេចបាន ២២,៤៩% នៃការគ្រោងផែនការឆ្នាំ២០២២ និងធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២១ កើនឡើងចំនួន ៥៩៥.១៨២ ពាន់រៀល (២៩.៤៦២ ដុល្លារអាមេរិក) ឬស្មើនឹង ១,៨៤% ។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសម្រាប់ត្រីមាសទី៤ ឆ្នំា២០២២ សរុបចំនួន ១២.៥២១.៣៧៩ ពាន់រៀល (៣.០២៩.៤៥០ ដុល្លារអាមេរិក) សម្រេចបាន ២១,៥២% នៃការគ្រោងផែនការឆ្នាំ២០២២ និងធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២១ ថយចុះចំនួន ៥៦៥.៨៤២ ពាន់រៀល (១៨២.៩៩៦ ដុល្លារអាមេរិក) ឬស្មើនឹង -៤,៣២% ។ សម្រាប់រយៈពេល ១២ខែ ឆ្នាំ២០២២ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ១៤៨.៨១៥.៥៦៧ ពាន់រៀល (៣៦.៤១១.៩៣២ ដុល្លារអាមេរិក) សម្រេចបាន ១០១,៧៨% នៃការគ្រោងផែនការឆ្នាំ២០២២ និងធៀបនឹងឆ្នាំ២០២១ កើនឡើងចំនួន ២៣.៥៨៧.៤១៥ ពាន់រៀល (៥.៦២៨.២១៧ ដុល្លារអាមេរិក) ឬស្មើនឹង ១៨,៨៤% ។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសម្រាប់១២ខែ ឆ្នាំ២០២២ សរុបចំនួន ៥៩.១៤៧.៧៧៩ ពាន់រៀល (១៤.៤៧២.១៧៥ ដុល្លារអាមេរិក) សម្រេចបាន ១០១,៦៤% នៃគ្រោងផែនការឆ្នាំ២០២២ និងធៀបនឹងឆ្នាំ២០២១ កើនឡើងចំនួន ៧.៤៥២.៣២២ ពាន់រៀល (១.៧៦៤.៣៤៤ ដុល្លារអាមេរិក) ឬស្មើនឹង ១៤,៤២% ។
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ១.០១២.៤៨១.៧១០ ពាន់រៀល (២៤៥.៩២៧.០៦១ ដុល្លារអាមេរិក) កើនឡើងចំនួន ១១៦.៦៧៤.៧៥៧ ពាន់រៀល (២៦.០៤៣.១៧៥ ដុល្លារអាមេរិក) ស្មើនឹង ១៣,០២% និងមូលធនសរុបមានចំនួន ៧៦៩.០៥៤.០៣០ ពាន់រៀល (១៨៦.៧៩៩.៦១៩ ដុល្លារអាមេរិក) កើនឡើងចំនួន ៦៣.៦១១.៧៤៣ ពាន់រៀល (១៣.៦៤២.៤៥៥ ដុល្លារអាមេរិក) ស្មើនឹង ៩,០២% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២ មានដូចខាងក្រោម៖
១-អនុបាតចរន្ត:៣,៤៧ ដង
២-អនុបាតចរន្តលឿន:៣,៣៩ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម:១,៣៤ %
៤-អនុបាតចំណេញធៀបនឹងមូលធន:១,៧៧ %
៥-អនុបាតគំលាតចំណេញដុល:៦២,៦៤ %
៦-អនុបាតគំលាតចំណេញភាព:៤១,៣៤ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ:៦៥៧,០៩ រៀល