សេចក្តីលម្អិត៖: សម្រាប់ដំណាច់ការិយបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក មានលទ្ធផលខាតលម្អិតក្នុងការិយបរិច្ឆេទចំនួន (១.១៨៩.៧៣៩) ពាន់រៀល ដែលការខាតនេះបានកើនឡើង ចំនួន ២.៧០០.៣៩១ ពាន់រៀល ស្មើនឹង ១៧៨,៧៦ % បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២១។ នាថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ឌីប៊ីឌី អ៊ិនជីនារីង ម.ក មានចំនួន ៦០.៧៥១.៧៣១ ពាន់រៀល ថយចុះចំនួន ៥.៧៨៩.០១៧ ពាន់រៀល ស្មើនឹង ៨,៧០ % និងមូលធនសរុបមានចំនួន ៣១.៥១៥.៣៤១ ពាន់រៀល ថយចុះចំនួន ៥.៣៧៥.៥៥៦ រៀល ស្មើនឹង ១៤,៥៧ % បើធៀបនឹងឆ្នាំ២០២១។
សូចនករសំខាន់ៗប្រចាំត្រីមាសទី៤ ឆ្នាំ២០២២៖
១-អនុបាតចរន្ត: ១,៦៣ ដង
២-អនុបាតចរន្តលឿន: ១,៤៣ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: -១,៩៦ %
៤-អនុបាតចំណេញធៀបនឹងមូលធន: -៣,៧៨ %
៥-អនុបាតគំលាតចំណេញដុល: ៤,៨៩ %
៦-អនុបាតគំលាតចំណេញភាព: -៧,០៤ %
៧-ខាតក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ: (៦០) រៀល