សេចក្តីលម្អិត៖: នៅ ត្រីមាសទី៤ ឆ្នាំ២០២២ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ទទួលបានចំណូលចំនួន ៦៧០,៥ប៊ីលានរៀល កើនចំនួន ៨២,១% បើប្រៀបធៀបទៅនឹង ត្រីមាសដូចគ្នា ឆ្នាំ២០២១។ ប្រាក់ចំណេញសម្រាប់ ត្រីមាសទី៤ ឆ្នាំ២០២២ មានចំនួន ៦៤,២ ប៊ីលានរៀល កើនចំនួន ៨០,១% បើប្រៀបធៀបទៅនឹង ត្រីមាសទី៤ ឆ្នាំ២០២១។
ទ្រព្យសកម្មសរុបនៅចុង ត្រីមាសទី៤ ឆ្នាំ២០២២ មានចំនួន ៨៨៩,៣ ប៊ីលានរៀល កើនឡើង ៤៦,២% ធៀបទៅនឹង ទ្រព្យសកម្មសរុបនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ មានចំនួន ៦០៨,២ ប៊ីលានរៀល។ ទន្ទឹមនឹងនេះ បំណុលសរុបគិតត្រឹមចុង ត្រីមាសទី៤ ឆ្នាំ២០២២ មានចំនួន ៤៥១,៤ ប៊ីលានរៀល ៤០,១% ច្រើនជាងបំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដែលមានចំនួន ៣២២,២ ប៊ីលានរៀល។
អនុបាតសំខាន់ៗសម្រាប់ ត្រីមាសទី៤ ឆ្នាំ២០២២ ៖
១. អនុបាតសន្ទនីយភាព
ក. អនុបាតចរន្ត: ២,០
ខ. អនុបាតចរន្តលឿន (Quick Ratio): ០,៧
២. អនុបាតចំណេញភាព (Profitability Ratio)៖
ក. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម: ៨,៦%
ខ. អនុបាតចំណេញធៀបនឹងមូលធនមធ្យម: ១៧,៧%
គ. គម្លាតចំណេញដុល: ១៩,៦%
ឃ. គម្លាតចំណេញ: ៩,៦%
ង. អនុបាតលទ្ធភាពសងការប្រាក់ (Interest Coverage Ratio): ១៦,០