សេចក្តីលម្អិត៖: ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី (ជ.អ.ល.) សូមជម្រាបជូនដំណឹងដល់ភាគហ៊ុននិកទាំងអស់អោយបានជ្រាបពីកំហុសឆ្គងមួយត្រូវបានរកឃើញនៅក្នុងការបង្ហាញពត៌មានអំពីទ្រព្យសកម្ម ដែលបានធ្វើការបោះផ្សាយនៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២៣។ ព័ត៌មានដែលបានផ្តល់ជូនអំពីទ្រព្យសកម្មសរុបនៅចុងឆ្នាំសារពើពន្ធចុងក្រោយបង្អស់នេះគឺមិនត្រឹមត្រូវ។ ក្រុមហ៊ុនសូមធ្វើការកែតម្រូវតួលេខពី ៦៥,៣៥៥,៥១១,៨១០រៀល ទៅ ៥៦,០២៨,០២៥,០០០ រៀល និងអនុបាតនៃតម្លៃទ្រព្យសកម្មសរុបពី ១១.៣៤% ទៅ ១៣.២៣% វិញ ។ យើងខ្ញុំសូមអភ័យទោសចំពោះការភាន់ច្រលំ ឬ ភាពរអាក់រអួលណាមួយដែលបានកើតមានឡើង។ យើងខ្ញុំសូមអរគុណចំពោះការយោគយល់របស់លោកអ្នក។