សេចក្តីលម្អិត៖: ក្នុងត្រីមាសទី៤ ឆ្នាំ២០២២ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១០៣.៧៣៦.៧២៩.០០០ រៀល ថយជាងត្រីមាសទី៤ ឆ្នាំ២០២១ ចំនួន៣៩.៩៥៣.០៤៣.០០០ រៀល ស្មើនឹង ២៧,៨១% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១.៧៩៩.៩៦៣.០០០រៀល ថយចំនួន ១.៧៨៦.៨៩១.០០០រៀល ស្មើនឹង ៤៩,៨២% បើធៀបនឹងត្រីមាសទី៤ ឆ្នាំ២០២១។ សម្រាប់រយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៤១៩.០៣២.៥៤៥.០០០រៀល ថយចំនួន ៩៣.៤៥១.៨៤៨.០០០រៀល ស្មើនឹង ១៨,២៤% បើធៀបនឹងរយៈពេល ១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន៣.៤៨៦.៣២៨.០០០រៀល កើនចំនួន ២.៣១៧.៤៧៧.០០០រៀល ស្មើនឹង ១៩៨,២៧% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ នាថ្ងៃទី៣១ ខែ ធ្នូ ឆ្នំា២០២២ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៤៩.៦៨៨.៧៩៩.០០០រៀល ថយចំនួន ៥.៨១៥.៣១៩.០០០ រៀល ស្មើនឹង ១,៦៤% និងមូលធនសរុប មានចំនួន ២៨៥.៣១៩.៤៩៦.០០០ រៀល កើនចំនួន ៥.៨៤៤.១៥៥.០០០ រៀល ស្មើនឹង ២,០៩% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២២
១-អនុបាតចរន្ត ៤,៣៥ដង
២-អនុបាតចរន្តលឿន ២,៨៨ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៥១%
៤-អនុបាតចំណេញធៀបនឹងមូលធន ០,៦៣%
៥-អនុបាតគំលាតចំណេញដុល ០,៩៥%
៦-អនុបាតគំលាតចំណេញភាព ១,៧៤%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៤៥,០០ រៀល