សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នំា២០២៣ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ១២២.៩៤៩.២២៦ ពាន់រៀល កើនឡើងជាងត្រីមាសទី១ ឆ្នំា២០២២ ចំនួន ១០៤.៨៩២.៤៦៣ ពាន់រៀល ស្មើនឹង ៥៨០,៩០% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២៣.១២៧.៣៧៤ ពាន់រៀល កើនឡើងចំនួន ២៥.៨៨៤.៣៨៣ ពាន់រៀលស្មើនឹង ៩៣៨,៨៦%បើធៀប នឹងត្រីមាសទី១ ឆ្នំា២០២២ ។ នៅថ្ងៃទី៣១ ខែមីនា ឆ្នំា២០២៣ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៤៩៤.០៩៤.៣៨៨ ពាន់រៀល កើនឡើងចំនួន ២២.០៣៧.២៩៥ ពាន់រៀល ស្មើនឹង ៤,៦៧% និងមូលធនសរុប មានចំនួន ២៧៣.៩៩២.០៧៥ ពាន់រៀល កើនឡើងចំនួន ១៩.២២៨.៨៨៣ ពាន់រៀល ស្មើនឹង ៧,៥៥% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ២,១៧ ដង
២-អនុបាតចរន្តលឿន ១,២៩ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៤,៦៨%
៤-អនុបាតចំណេញធៀបនឹងមូលធន ៨,៤៤%
៥-អនុបាតគំលាតចំណេញដុល ៣១,៨១%
៦-អនុបាតគំលាតចំណេញភាព ១៨,៨១%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៣២១,៨រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់ ២៥,១៥