រយៈពេល: ត្រីមាស
១ - ព័ត៌មាននៃការប្រែប្រួល: ១ - ព័ត៌មាននៃការប្រែប្រួល
- ចំណូល: - ចំណូល
ត្រីមាសបច្ចុប្បន្ន: ១៩ ១៦០ លានរៀល
ត្រីមាសមុន: ៥៥ ២៩០ លានរៀល
បម្រែបម្រួល: (៣៦ ១៣០ លានរៀល)
អត្រាបម្រែបម្រួល: (៦៥,៣%)
- ចំណេញ/ខាតប្រតិបត្តិការ: - ចំណេញ/ខាតប្រតិបត្តិការ
ត្រីមាសបច្ចុប្បន្ន: ៥ ១៦៣ លានរៀល
ត្រីមាសមុន: ៦ ៤៤៥ លានរៀល
បម្រែបម្រួល: (១ ២៨២ លានរៀល)
អត្រាបម្រែបម្រួល: (១៩,៩%)
- ចំណេញ/ខាតសុទ្ធ: - ចំណេញ/ខាតសុទ្ធ
ត្រីមាសបច្ចុប្បន្ន: (៥ ២៩០ លានរៀល)
ត្រីមាសមុន: ៩៣៦ លានរៀល
បម្រែបម្រួល: (៦ ២២៦ លានរៀល)
អត្រាបម្រែបម្រួល: (៦៦៥,២%)
២ - មូលធនភាគហ៊ុនិក: ≥៣០ ប៊ីលានរៀល
៣ - បរិយាយ: ការថយចុះនៃប្រាក់ចំណូល
ការថយចុះនៃប្រាក់ចំណេញពីប្រតិបត្តិការ
ការថយចុះនៃប្រាក់ចំណេញសុទ្ធ
៤ - មូលហេតុ: ប្រាក់ចំណូលសម្រាប់ត្រីមាសនេះ បានកត់ត្រាត្រឹម ១៩ ១៦០ លានរៀល ថយចុះចំនួន ៣៦ ១៣០ លានរៀល ឬ ៦៥,៣% ធៀបនឹងត្រីមាសដូចគ្នានៃឆ្នាំហិរញ្ញវត្ថុមុន ដែលមាន ៥៥ ២៩០ លានរៀល។ បម្រែបម្រួលនៃប្រាក់ចំណូលបានឆ្លុះបញ្ចាំងពីវឌ្ឍភាពនៃការអនុវត្តគម្រោងផ្សេងៗក្នុងប្រទេសកម្ពុជា។ ប្រាក់ចំណូលទាបនៅក្នុងត្រីមាសបច្ចុប្បន្នដែលស្ថិតនៅក្រោមការត្រួតពិនិត្យគឺបណ្តាលមកពីវឌ្ឍនភាពនៃគម្រោងទាបជាងដែលត្រូវបានទទួលស្គាល់ដោយគម្រោងព្រំដែនឡាវនិងគម្រោងតាតៃបើប្រៀបធៀបនឹងត្រីមាសនៃឆ្នាំហិរញ្ញវត្ថុមុន។
ប្រាក់ចំណេញពីប្រតិបត្តិការនៅក្នុងត្រីមាសបច្ចុប្បន្នដែលស្ថិតនៅក្រោមការត្រួតពិនិត្យ មានចំនួន ៥ ១៦៣ លានរៀល ធៀបទៅនឹង ៦ ៤៤៥ លានរៀលក្នុងត្រីមាសដូចគ្នានៃឆ្នាំហិរញ្ញវត្ថុមុន តំណាងឲ្យការថយចុះចំនួន ១ ២៨២ លានរៀល ឬ ១៩,៩%។
ខាតសុទ្ធនៅក្នុងត្រីមាសបច្ចុប្បន្នដែលស្ថិតនៅក្រោមការត្រួតពិនិត្យមានចំនួន ៥ ២៩០ លានរៀល ធៀបទៅនឹងចំណេញសុទ្ធ ចំនួន ៩៣៦ លានរៀល កាលពីត្រីមាសដូចគ្នានៃឆ្នាំហិរញ្ញវត្ថុមុន ដែលតំណាងឲ្យការថយចុះចំនួន ៦ ២២៦ លានរៀល ឬ ៦៦៥,២%។