សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី៣ ដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ចំណូលសរុបរបស់ ផថខ មានចំនួន ១៩ ១៦០លានរៀល ដោយថយចុះចំនួន ៣៦ ១៣០ លានរៀល ឬ ៦៥,៣% បើប្រៀបធៀបនឹងចំនួន ៥៥ ២៩០ លានរៀល នៃត្រីមាសទី៣ នៃឆ្នាំហិរញ្ញវត្ថុ ២០២២។ បម្រែបម្រួលនៃប្រាក់ចំណូលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្តគម្រោងផ្សេងៗក្នុងប្រទេសកម្ពុជា។ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ទ្រព្យសកម្មសរុប មានចំនួន ១ ២០៣ ០០៥ លានរៀល តំណាងឲ្យការកើនឡើងចំនួន ៧២៣ លានរៀល ឬ ០,០៦% បើប្រៀបធៀបនឹងចំនួន ១ ២០២ ២៨២ លានរៀលនៃឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២២ និង មូលធនសរុបចំនួន ៩៧ ១០៣ លានរៀល តំណាងឲ្យការថយចុះចំនួន ១២ ៩១៣ លានរៀល ឬ ១១,៧៤% បើប្រៀបធៀបនឹងចំនួន ១១០ ០១៦ លានរៀល នៃឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៣ នៃឆ្នាំហិរញ្ញវត្ថុ ២០២៣ មានដូចខាងក្រោម៖
១. អនុបាតចរន្ត៖ ០,៩៥
២. អនុបាតចរន្តលឿន៖ ០,៩៣
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ (០,៤៤%)
៤. អនុបាតចំណេញធៀបនឹងមូលធន៖ (៥,៤៥%)
៥. អនុបាតគម្លាតចំណេញដុល៖ ៤៩,៤%
៦. អនុបាតគម្លាតចំណេញភាព៖ (២៧,៦១%)
៧. ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ (៧០,៥៩) រៀល