សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នំា២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ៧៧.៦២៧.៤៤៥.០០០រៀល ថយចុះជាងត្រីមាសទី១ ឆ្នំា២០២២ ចំនួន ១២.៧៥៥.៦០៩.០០០រៀល ស្មើនឹង ១៤,១១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៦៥.៩៧៧.៥២៤.០០០រៀល កើនឡើងចំនួន ៣២.៩៣៥.៦៧០.០០០រៀល ស្មើនឹង ៩៩,៦៨%។ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤៩៩.៥៩៧.៤១៥.០០០រៀល កើនឡើងចំនួន ៧៣.៤៥១.៨១៩.០០០រៀល ស្មើនឹង ៥,១៥% និងមូលធនសរុប មានចំនួន ៩២៩.៧៧៨.៤៧០.០០០រៀល កើនឡើងចំនួន ៦៥.៩៧៧.៥២៤.០០០រៀល ស្មើនឹង ៧,៦៤%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ២,៧១ ដង
២-អនុបាតចរន្តលឿន ២,៤១ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ៤,៤០%
៤-អនុបាតចំណេញធៀបនឹងមូលធន ៧,១០%
៥-អនុបាតគំលាតចំណេញដុល ១០៦,៩៩%
៦-អនុបាតគំលាតចំណេញភាព ៨៤,៩៩%
៧-អនុបាតលទ្ធភាពសងការប្រាក់ ៣៦,៧៦ ដង
៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៧៦៩,២២ រៀល