សេចក្តីលម្អិត៖: ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ៦៤.៦៦៧.៤៤៩.០០០រៀល ថយជាងត្រីមាសទី១ ឆ្នាំ២០២២ ចំនួន ៤៧.៣១០.៧៦៥.០០០ រៀល ស្មើនឹង ៤២,២៥% និង ខាតសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ៩៦.៥៨៣.០០០រៀល ថយចំនួន ១.២១៣.៧៦១.០០០រៀល ស្មើនឹង១០៨,៦៥% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។ នាថ្ងៃទី៣១ ខែ មីនា ឆ្នំា២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៤២.៧៤១.២៣៧.០០០រៀល ថយចំនួន ៦.៩៤៧.៥៦២.០០០ រៀល ស្មើនឹង ១,៩៩% និងមូលធនសរុប មានចំនួន ២៨០.៨៥៧.៥៤៨.០០០ រៀល ថយចំនួន ៤.៤៦១.៩៤៨.០០០ រៀល ស្មើនឹង ១,៥៦% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៣
១-អនុបាតចរន្ត ៤,៤៥ដង
២-អនុបាតចរន្តលឿន ២,៥៩ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម -០,០៣%
៤-អនុបាតចំណេញធៀបនឹងមូលធន -០,០៣%
៥-អនុបាតគំលាតចំណេញដុល ៧,៨៦%
៦-អនុបាតគំលាតចំណេញភាព -០,១៥%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ (២,៤១)រៀល