សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ សម្ព័ន្ធធនាគារ ទទួលបាន ចំណូលសរុបចំនួន ៨៤៤,២៣ ប៊ីលានរៀល កើនឡើងចំនួន ៩២,១៦ ប៊ីលានរៀល ស្មើនឹង ១២,២៥% និង ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារចំនួន ១៣៥,៦៩ ប៊ីលានរៀល ថយចុះចំនួន ៥៩,៨៨ ប៊ីលានរៀល ស្មើនឹង ៣០,៦២% ធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២២។
គិតត្រឹមដំណាច់ការិយបរិច្ឆេទ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធធនាគារ មានចំនួន ៣៩,០៣ ទ្រីលានរៀល ដែលកើនឡើងចំនួន ៥,០៨ ទ្រីលានរៀល ស្មើនឹង ១៤,៩៥% និងមូលធនសរុបរបស់ភាគហ៊ុនិករបស់ធនាគារចំនួន ៥,៣៨ ទ្រីលានរៀល កើនឡើងចំនួន ៤៤៨,៦៤ ប៊ីលានរៀល ស្មើនឹង ៩,០៩% ធៀបទៅនឹងត្រីមាសទី២ ឆ្នាំ២០២២។
សូចនាករសំខាន់ៗនៅក្នុងត្រីមាសទី២ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
ចំណេញធៀបនឹងមូលធនមធ្យម(*): ២,៥០%
ចំណេញធៀបនឹងទ្រព្យសកម្មមធ្យម(*): ០,៣៥%
ចំណូលការប្រាក់ធៀបនឹងឥណទានដុលសរុប: ២,៨៥%
ចំណាយប្រតិបត្តិការធៀបនឹងឥណទានដុលសរុប: ១,០០%
ឥណទានដុលសរុបធៀបនឹងទ្រព្យសកម្មសរុប: ៦៩,២៨%
ឥណទានដុលសរុបធៀបនឹងប្រាក់បញ្ញើសរុប: ៩៤,៩៣%
ឥណទានមិនដំណើរការដុលសរុបធៀបនឹងឥណទានដុលសរុប(**): ៤,៦៣%
អនុបាតសាធនភាព: ១៨,៥៨%
អនុបាតក្របខ័ណ្ឌសន្ទនីយភាពៈ ១៧០,២៩%
ចំនួនបុគ្គលិក (សម្ព័ន្ធធនាគារ): ១៣.៥៧៥ នាក់