សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ឆ្នំា២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន៩២.០៦៣.១៣២.០០០រៀល កើនជាងក្នុងត្រីមាសទី២ ឆ្នំា២០២២ ចំនួន ៨៣២.៨៤៣.០០០រៀល ស្មើនឹង០,៩១% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ២៩.៩៥៧.៧៩៥.០០០រៀល ថយចុះចំនួន ១៤.៩២៥.២៦០.០០០រៀល ស្មើនឹង ៣៣,២៥%។ សម្រាប់រយៈពេល៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៣ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំណូលសរុបចំនួន ១៦៩.៦៩០.៥៧៧.០០០ រៀល ថយចុះចំនួន ១១.៩២២.៧៦៦.០០០ រៀល ស្មើនឹង ៦,៥៦% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២ និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទចំនួន ៩៥.៩៣៥.៣១៩.០០០រៀល កើនឡើងចំនួន ១៨.០១០.៤១០.០០០ រៀល ស្មើនឹង ២៣,១១% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២២។ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះដែរទ្រព្យសកម្មសរុបរបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួន ១.៤៩២.០៣៦.៧០០.០០០រៀល កើនឡើងចំនួន ៦៥.៨៩១.១០៤.០០០រៀល ស្មើនឹង ៤,៦២% និងមូលធនសរុប មានចំនួន ៩៤៦.០១៤.៧០៥.០០០រៀល កើនឡើងចំនួន ៨២.២១៣.៧៥៩.០០០រៀល ស្មើនឹង ៩,៥២%។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ២,៩៩ដង
២-អនុបាតចរន្តលឿន ២,៦៣ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ២,០១%
៤-អនុបាតចំណេញធៀបនឹងមូលធន ៣,១៧%
៥-អនុបាតគំលាតចំណេញដុល ១៨,៧៨%
៦-អនុបាតគំលាតចំណេញភាព ៣២,៥៤%
៧-អនុបាតលទ្ធភាពសងការប្រាក់ ១៦,៥១ដង
៨-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៣៤៩,២៧រៀល