សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានលទ្ធផលចំណេញលម្អិតក្នុងការិយបរិច្ឆេទចំនួន ១.៦៧៦.០៦២ ពាន់រៀល ដែលបានកើនឡើង ចំនួន ៥.៣៦២.៨១៩ ពាន់រៀល ស្មើនឹង ១៤៥,៤៦% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២។ នៅក្នុងត្រីមាសទី២ ឆ្នំា២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ឌី ប៊ី ឌី អ៊ិនជីនារីង ម.ក មានចំនួន ៦៨.២២៣.១៣៦ ពាន់រៀល កើនឡើងចំនួន ៧.៤៧១.៤០៥ ពាន់រៀល ស្មើនឹង ១២,៣០% និងមូលធនសរុបមានចំនួន ៣៥.៤២៩.៤២៥ ពាន់រៀល កើនឡើងចំនួន ៣.៩១៤.០៨៤ រៀល ស្មើនឹង ១២,៤២ % បើធៀបនឹងឆ្នាំ២០២២។
សូចនករសំខាន់ៗប្រចាំត្រីមាសទី២ ឆ្នាំ២០២៣៖
១-អនុបាតចរន្ត ១,៧៨ ដង
២-អនុបាតចរន្តលឿន ១,៦១ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ២,៤៦ %
៤-អនុបាតចំណេញធៀបនឹងមូលធន ៤,៧៣ %
៥-អនុបាតគំលាតចំណេញដុល ១៥,១៧ %
៦-អនុបាតគំលាតចំណេញភាព ៥,៨៥ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៩០ រៀល