សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន៩៥.៣១៧.៥៨៣.០០០រៀល ថយជាងត្រីមាសទី២ ឆ្នាំ២០២២ ចំនួន ៥.៥៥៩.៤២៩.០០០ រៀល ស្មើនឹង ៥,៥១% និង ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២.៨៥៥.១៩៣.០០០រៀល កើនចំនួន ១.៥៤៥.៣៤៨.០០០រៀល ស្មើនឹង ១១៧,៩៨% បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២។ សម្រាប់រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំណូលសរុបចំនួន ១៦០.១១១.៧០៦.០០០រៀល ថយចំនួន ៥២.៧១៥.៩៤០.០០០រៀល ស្មើនឹង ២៤,៧៧% បើធៀបនឹង
រយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ និងចំណេញសុទ្ធក្រោយបង់ពន្ធមានចំនួន ២.៧៥៨.៤២២.០០០រៀល កើនចំនួន ៣៣១.៦៧៨.០០០រៀល ស្មើនឹង ១៣,៦៧% បើធៀបនឹងរយៈពេល ៦ខែ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ នាថ្ងៃទី៣០ ខែ មិថុនា ឆ្នំា២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន ហ្រ្គេន ធ្វីន មានចំនួន ៣៥៤.២៦៩.០២៩.០០០រៀល កើនចំនួន ៤.៥៨០.២៣០.០០០ រៀល ស្មើនឹង ១,៣១% និងមូលធនសរុប មានចំនួន ២៨៧.២៤៦.៤៨១.០០០ រៀល កើនចំនួន ១.៩២៦.៩៨៥.០០០ រៀល ស្មើនឹង ០,៦៨% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣
១-អនុបាតចរន្ត ៤,២២ដង
២-អនុបាតចរន្តលឿន ២,៧២ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៨១%
៤-អនុបាតចំណេញធៀបនឹងមូលធន ០,៩៩%
៥-អនុបាតគំលាតចំណេញដុល ១១,៧៩%
៦-អនុបាតគំលាតចំណេញភាព ៣,០០%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៧១,៣៨ រៀល