សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នំា២០២៣ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានចំណូលសរុប ចំនួន ៤០.០៥១.២៥៧.០០០ រៀល (៩.៦៩៧.៦៤១ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ កើនឡើងចំនួន ១២.៦០០.២៩១.០០០ រៀល (២.៩៥២.៩៣២ ដុល្លារអាមេរិក) ឬស្មើនឹង ៤៥,៩០%។ ចំណែកប្រាក់ចំណេញសុទ្ធ សម្រាប់ត្រីមាសទី២ ឆ្នំា២០២៣ សរុបចំនួន ៥.៥០៧.៥៧៣.០០០ រៀល (១.៣៣៣.៥៥៣ ដុល្លារអាមេរិក) ធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ កើនឡើងចំនួន ៣៥៥.៥១៣.០០០ រៀល (៦៧.៦៩១ ដុល្លារអាមេរិក) ឬស្មើនឹង ៦,៩០%។
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ក្រុមហ៊ុន មានចំនួន ៣៣២.៣៤៨.៧២៤.០០០ រៀល (៨០.៤៧១.៨៤៦ ដុល្លារអាមេរិក) កើនឡើងចំនួន ២៨.១០៣.៩០៦.០០០ រៀល (៦.៥៧២.២០៦ ដុល្លារអាមេរិក) ស្មើនឹង ៩,២៤% និងមូលធនសរុបមានចំនួន ៩៣.៨១០.៧៧៤.០០០ រៀល (២២.៧១៤.៤៧៣ ដុល្លារ អាមេរិក) កើនឡើងចំនួន ១៩.៨៥៣.៥៥៣.០០០ រៀល (៤.៧៥០.៦១១ ដុល្លារអាមេរិក) ស្មើនឹង ២៦,៨៤% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ១,៩០ ដង
២-អនុបាតចរន្តលឿន ១,៦៦ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,៦៦ %
៤-អនុបាតចំណេញធៀបនឹងមូលធន ៥,៨៧ %
៥-អនុបាតគំលាតចំណេញដុល ៦៣,១៨ %
៦-អនុបាតគំលាតចំណេញភាព ១៣,៧៥ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ១៧,០០ រៀល