សេចក្តីលម្អិត៖: គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុន ហ្គោលដេន ទ្រី មានចំណូលសរុបចំនួន ២.៦១៩.៦៤១ ពាន់រៀល ស្មើនឹង ៦៤០.១៨៦ដុល្លារ ថយចុះចំនួន ៤៩៤.៥៩៤ ពាន់រៀល បើធៀបទៅនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលមានចំណូល ៣.១១៤.២៣៥ ពាន់រៀល។ ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន -៥៥២.៦៣២ ពាន់រៀល ស្មើនឹង -១៣៥.០៥២ ដុល្លារ ថយចុះចំនួន ៩២២.៩៤២ ពាន់រៀល បើធៀបនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដែលមានចំនួន ៣៧០.៣១០ ពាន់រៀល ។ គិតត្រឹមថ្ងៃទី៣0 ខែមិថុនា ឆ្នំា២០២៣ នេះ ទ្រព្យសកម្មសរុបរបស់ ក្រុមហ៊ុន ហ្គោលដេន ទ្រី មានចំនួន ១៣៩.៧៧០.៤២៩ ពាន់រៀល ថយចុះចំនួន ៤.៩៧៥.១៥៥ ពាន់រៀល បើធៀបនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានចំនួន ១៤៤.៧៤៥.៥៨៤ ពាន់រៀល។ មូលធនសរុប មានចំនួន ២២.៤៧១.៦១៤ ពាន់រៀល ថយចុះចំនួន ១.១០០.១៨៨ ពាន់រៀល បើធៀបទៅនឹង ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានចំនួន ២៣.៥៧១.៨០២ ពាន់រៀល ។
សូចនករសំខាន់ៗគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម: (០,៤០ %)
២-អនុបាតចំណេញធៀបនឹងមូលធន: (២,៤៦ %)
៣-គម្លាតចំណេញដុល: ៦៥,៨៥%
៤-គម្លាតចំណេញ (២១,១៩%)