សេចក្តីលម្អិត៖: សម្រាប់ការអនុវត្តក្នុងត្រីមាសទី២ ឆ្នាំ២០២៣ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្មមានចំនួន ៣៦.០៨០.៧៨៤ ពាន់រៀល (៨.៧៩១.៦១៤ ដុល្លារអាមេរិក) សម្រេចបាន ២០,៦៨% នៃការគ្រោងផែនការឆ្នាំ២០២៣ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ ថយចុះចំនួន ៣.២០៦.៨២៤ ពាន់រៀល (៨៩៤.៦៨០ ដុល្លារអាមេរិក) ឬស្មើនឹង -៨,១៦% ។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទក្នុងត្រីមាសទី២ ឆ្នាំ២០២៣ មានសរុបចំនួន ១១.៣៣៣.៧២២ ពាន់រៀល (២.៧៦១.៦២៨ ដុល្លារអាមេរិក) សម្រេចបាន ១៦,៩៩% នៃការគ្រោងផែនការឆ្នាំ២០២៣ និងធៀបនឹងត្រីមាសទី២ ឆ្នាំ២០២២ ថយចុះចំនួន ៣.៦៨៤.៩៧២ ពាន់រៀល (៩៤១.២០៦ ដុល្លារអាមេរិក) ឬស្មើនឹង -២៤,៥៤% ។ សម្រាប់រយៈពេល៦ខែ ឆ្នាំ២០២៣ ចំណូលសរុបពីផលអាជីវកម្ម និងសេវាកម្ម មានចំនួន ៦៦.៨២៩.៥១០ ពាន់រៀល (១៦.៣២៣.៧៦៩ ដុល្លារអាមេរិក) សម្រេចបាន ៣៨,៣០% នៃការគ្រោងផែនការឆ្នាំ២០២៣ និងធៀបនឹងឆ្នាំ២០២២ ថយចុះចំនួន ៨.៧៦៥.៥៥៤ ពាន់រៀល (២.២៩៥.៧០៥ ដុល្លារអាមេរិក) ឬស្មើនឹង -១១,៦០%។ ចំណែកប្រាក់ចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ១៩.២៨០.៩៥៨ ពាន់រៀល (៤.៧០៩.៥៦៥ ដុល្លារអាមេរិក) សម្រេចបាន ២៨,៩០% នៃការគ្រោងផែនការឆ្នាំ២០២៣ និងធៀបនឹងឆ្នាំ២០២២ ថយចុះចំនួន ៨.៦០៦.៨២១ ពាន់រៀល (២.១៥៩.៣៤៦ ដុល្លារអាមេរិក) ឬស្មើនឹង -៣០,៨៦%។
នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នេះដែរ ទ្រព្យសកម្មសរុបរបស់ ក.ស.ភ. មានចំនួន ១.០១៥.៩៤០.៥៧៨ ពាន់រៀល (២៤៥.៩៩០.៤៥៥ ដុល្លារអាមេរិក) កើនឡើងចំនួន ៥.០៣២.៤៩៣ ពាន់រៀល (៤៤៥.៦២០ ដុល្លារអាមេរិក) ស្មើនឹង ០,៥០% និងមូលធនសរុបមានចំនួន ៧៨៦.៨៥៦.០៤៨ ពាន់រៀល (១៩០.៥២២.០៤៥ ដុល្លារអាមេរិក) កើនឡើងចំនួន ១៧.១៦៤.៤១៩ ពាន់រៀល (៣.៥៦៧.៥៥៦ ដុល្លារអាមេរិក) ស្មើនឹង ២,២៣% បើធៀបនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
សូចនាករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ១,២០ ដង
២-អនុបាតចរន្តលឿន ១,០៨ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ១,១២ %
៤-អនុបាតចំណេញធៀបនឹងមូលធន ១,៤៤ %
៥-អនុបាតគំលាតចំណេញដុល ៦៣,៧៨ %
៦-អនុបាតគំលាតចំណេញភាព ៣១,៤១ %
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៥៤៧,៩៤ រៀល