សេចក្តីលម្អិត៖: សម្រាប់ត្រីមាសទី៤ ដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ចំណូលសរុបរបស់ ផថខ មានចំនួន ៨ ៤៦៣ លានរៀល ដោយថយចុះចំនួន ២០ ៣០១ លានរៀល ឬ ៧០,៦% បើប្រៀបធៀបនឹងចំនួន ២៨ ៧៦៤ លានរៀល នៃត្រីមាសទី៤ នៃឆ្នាំហិរញ្ញវត្ថុ ២០២២។ បម្រែបម្រួលនៃប្រាក់ចំណូលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនៃការអនុវត្តគម្រោងផ្សេងៗក្នុងប្រទេសកម្ពុជា។
គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ទ្រព្យសកម្មសរុប មានចំនួន ១ ១៩៩ ៤៨៦ លានរៀល តំណាងឲ្យការថយចុះចំនួន ២ ៧៩៦ លានរៀល ឬ ០,២៣% បើប្រៀបធៀបនឹងចំនួន ១ ២០២ ២៨២ លានរៀលនៃឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២២ និង មូលធនសរុបចំនួន ៩១ ៤០៨ លានរៀល តំណាងឲ្យការថយចុះចំនួន ១៨ ៦០៨ លានរៀល ឬ ១៦,៩១% បើប្រៀបធៀបនឹងចំនួន ១១០ ០១៦ លានរៀល នៃឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០២២។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី៤ នៃឆ្នាំហិរញ្ញវត្ថុ ២០២៣ មានដូចខាងក្រោម៖
១. អនុបាតចរន្ត៖ ០,៧៧
២. អនុបាតចរន្តលឿន៖ ០,៧៥
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម៖ (០,៨៦)%
៤. អនុបាតចំណេញធៀបនឹងមូលធន៖ (១១,៣១)%
៥. អនុបាតគម្លាតចំណេញដុល៖ ៤៩,៤%
៦. អនុបាតគម្លាតខាតភាព៖ (១២២,១៣)%
៧. ខាតក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ៖ (១៣៧,៩១) រៀល