សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នំា២០២៣ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំណូលសរុបចំនួន ២៩.៦៦៧.១៦៥ ពាន់រៀល កើនឡើងជាងត្រីមាសទី២ ឆ្នំា២០២២ ចំនួន ១៤.៤៤០.២០០ ពាន់រៀល ស្មើនឹង ៩៥% និងចំណេញសុទ្ធក្នុងការិយបរិច្ឆេទសរុបចំនួន ២.៤៦១.៤៣០ ពាន់រៀល កើនឡើងចំនួន ២.៩៧៧.១១១ ពាន់រៀលស្មើនឹង ៥៧៧%បើធៀប នឹងត្រីមាសទី២ ឆ្នំា២០២២ ។ នៅថ្ងៃទី៣០ ខែមីថុនា ឆ្នំា២០២៣ នេះដែរ ទ្រព្យសកម្មសរុប របស់ ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី មានចំនួន ៥២៧.៤៥៦.៩១៩ ពាន់រៀល កើនឡើងចំនួន ៥៥.៣៩៩.៨២៦ ពាន់រៀល ស្មើនឹង ១១,៧៤% និងមូលធនសរុប មានចំនួន ២៨១.៥៩០.០១២ ពាន់រៀល កើនឡើងចំនួន ២៦.៨២៦.៨២០ ពាន់រៀល ស្មើនឹង ១០,៥៣% ។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ មានដូចខាងក្រោម៖
១-អនុបាតចរន្ត ២,០១ ដង
២-អនុបាតចរន្តលឿន ១,០៦ ដង
៣-អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម ០,៤៧%
៤-អនុបាតចំណេញធៀបនឹងមូលធន ០,៨៧%
៥-អនុបាតគំលាតចំណេញដុល ៣៦,៤៦%
៦-អនុបាតគំលាតចំណេញភាព ៨,៣០%
៧-ចំណេញក្នុងមួយឯកតាមូលបត្រកម្មសិទ្ធិ ៣៤,២៥រៀល
៨-អនុបាតលទ្ធភាពសងការប្រាក់ ៣,៤៤