សេចក្តីលម្អិត៖: នៅ ត្រីមាសទី២ ឆ្នាំ២០២៣ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ទទួលបានចំណូលចំនួន ៤៨៧.១ប៊ីលានរៀល កើនចំនួន ៥១.៤% បើប្រៀបធៀបទៅនឹង ត្រីមាសដូចគ្នា ឆ្នាំ២០២២។ ប្រាក់ចំណេញសម្រាប់ ត្រីមាសទី២ ឆ្នាំ២០២៣ មានចំនួន ៤៣.៦ ប៊ីលានរៀល កើនចំនួន ២៥.៦% បើប្រៀបធៀបទៅនឹង ត្រីមាសទី២ ឆ្នាំ២០២២។
ទ្រព្យសកម្មសរុបនៅចុង ត្រីមាសទី២ ឆ្នាំ២០២៣ មានចំនួន ១,០២៥.៩ ប៊ីលានរៀល កើនឡើង ១៥,៤% ធៀបទៅនឹង ទ្រព្យសកម្មសរុបនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានចំនួន ៨៨៩,៣ ប៊ីលានរៀល។ ទន្ទឹមនឹងនេះ បំណុលសរុបគិតត្រឹមចុង ត្រីមាសទី២ ឆ្នាំ២០២៣ មានចំនួន ៤៨៥.៥ ប៊ីលានរៀល ៧.៥% ច្រើនជាងបំណុលសរុបគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ដែលមានចំនួន ៤៥១,៤ ប៊ីលានរៀល។
អនុបាតសំខាន់ៗសម្រាប់ ត្រីមាសទី២ ឆ្នាំ២០២៣ ៖
១. អនុបាតសន្ទនីយភាព
ក. អនុបាតចរន្ត: ២.០
ខ. អនុបាតចរន្តលឿន (Quick Ratio): ០.៦
២. អនុបាតចំណេញភាព (Profitability Ratio)៖
ក. អនុបាតចំណេញធៀបនឹងទ្រព្យសកម្មមធ្យម: ៥.៥%
ខ. អនុបាតចំណេញធៀបនឹងមូលធនមធ្យម: ១០.៨%
គ. គម្លាតចំណេញដុល: ១៨.៣%
ឃ. គម្លាតចំណេញ: ១០.៩%
ង. អនុបាតលទ្ធភាពសងការប្រាក់ (Interest Coverage Ratio): ៨.៤