សេចក្តីលម្អិត៖: ក្នុងត្រីមាសទី២ ឆ្នំា២០២៣ រ៉ូយ៉ាល់ រ៉េលវេ ម.ក. មានចំណូលសរុបចំនួន ១៣.៣៩១លានរៀល កើនឡើង ជាងត្រីមាសទី២ ឆ្នំា២០២២ ចំនួន២.៤៦៩ លានរៀល ស្មើនឹង ២២,៦១% បើធៀប នឹងត្រីមាសទី២ ឆ្នំា២០២២ និងខាតសុទ្ធក្នុងការិយបរិច្ឆេទ៣ខែដែលបានបញ្ចប់ក្នុងត្រីមាសទី២ ឆ្នំា២០២៣ សរុបចំនួន ៧.៩៧៩លានរៀល កើនឡើងចំនួន ៣.២២៨ លានរៀលស្មើនឹង ៦៧,៩៥% បើធៀបនឹងត្រីមាសទី២ ឆ្នំា២០២២ ។ ក្នុងចុងការិយបរិច្ឆេទនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ រ៉ូយ៉ាល់ រ៉េលវេ ម.ក. មានទ្រព្យសកម្មសរុប ចំនួន ១៤៤.៧៣២ លានរៀល ធ្លាក់ចុះចំនួន ១០.១០១ លានរៀល ស្មើនឹង ៧% និងមូលធនសរុប មានចំនួន ១៥.៩៧៥លានរៀល កើនឡើងចំនួន ៦.៦៣១ លានរៀល ស្មើនឹង ៧១% បើធៀបនឹងចុងការិយបរិច្ឆេទនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
សូចនករសំខាន់ៗសម្រាប់ត្រីមាសទី ឆ្នាំ២០២៣ មានដូចខាងក្រោម៖
អនុបាតហិរញ្ញវត្ថុ
១. អនុបាតសាធនភាព (៣៨%)
២. អនុបាតសន្ទនីយភាព
អនុបាតចរន្ត ០,៨២
អនុបាតចរន្តលឿន ០,៨១
អនុបាតចំណេញភាព
៣. អនុបាតចំណេញធៀបនឹងទ្រព្យសកម្ម (៦%)
៤. អនុបាតចំណេញធៀបនឹងមូលធន ៥០%
៥. អនុបាតគម្លាតចំណេញដុល (១១,៧៨%)
៦. អនុបាតគម្លាតចំណេញភាព (៥៩,៥៨%)
៧. អនុបាតលទ្ធភាពបង់ការប្រាក់ (0,៣៧)