រយៈពេល: ឆ្នាំសារពើពន្ធ
១ - ព័ត៌មាននៃការប្រែប្រួល: ១ - ព័ត៌មាននៃការប្រែប្រួល
- ចំណូល: - ចំណូល
ឆ្នាំសារពើពន្ធបច្ចុប្បន្ន: ៣.៥២២.៤៣០.៦០៨.០០០ រៀល
ឆ្នាំសារពើពន្ធមុន: ៣.៤០៣.១១៣.៨៥៨.០០០ រៀល
បម្រែបម្រួល: ១១៩.៣១៦.៧៥០.០០០ រៀល
អត្រាបម្រែបម្រួល: ៣,៥១%
- ចំណេញ/ខាតប្រតិបត្តិការ: - ចំណេញ/ខាតប្រតិបត្តិការ
ឆ្នាំសារពើពន្ធបច្ចុប្បន្ន: ២.០២៨.៩៧៦.៥២៨.០០០ រៀល
នាំសារពើពន្ធមុន: ២.១០៩.៤១២.១៤១.០០០ រៀល
បម្រែបម្រួល: (៨០.៤៣៥.៦១៣.០០០) រៀល
អត្រាបម្រែបម្រួល: (៣,៨១%)
- ចំណេញ/ខាតសុទ្ធ: - ចំណេញ/ខាតសុទ្ធ
ឆ្នាំសារពើពន្ធបច្ចុប្បន្ន: ៤៩៣.៣៨៣.២០០.០០០ រៀល
ឆ្នាំសារពើពន្ធមុន: ៦០៨.៥០៥.១៨៩.០០០ រៀល
បម្រែបម្រួល: (១១៥.១២១.៩៨៩.០០០) រៀល
អត្រាបម្រែបម្រួល: (១៨,៩២%)
២ - មូលធនភាគហ៊ុនិក: ≥៣០ ប៊ីលានរៀល
៣ - បរិយាយ: ការថយចុះនៃចំណេញ/ខាតសុទ្ធឆ្នាំសារពើពន្ធ ២០២៤ ច្រើនជាង ១៥% ធៀបនឹងឆ្នាំសារពើពន្ធ ២០២៣។
៤ - មូលហេតុ: ការកើនឡើងនូវភាពជឿជាក់របស់អតិថិជនមកលើធនាគារ (ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ) ធ្វើឱ្យប្រាក់បញ្ញើនៅដំណាច់ខែធ្នូ ឆ្នាំ២០២៤ កើនឡើងដល់ ៨,៣៦ ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើងចំនួន ១.១៣១,២៤ លានដុល្លារអាមេរិក ឬ ១៥,៦៥% ពីដំណាច់ខែធ្នូ ឆ្នាំ២០២៣។ ដោយអនុវត្តតាមបទប្បញ្ញត្តិទាក់ទងនឹងការធ្វើចំណាត់ថ្នាក់ឥណទាន និងដើម្បីភាពរឹងមាំ និងការទប់ទល់រាល់ហានិភ័យ ដែលអាចជះឥទ្ធិពលដល់ឥណទាន និងបុរេប្រទានដល់អតិថិជន, ធនាគារបានបង្កើននូវសំវិធានធននៃការខាតបង់ឱនភាពនៃតម្លៃចំនួន ៣៣,៨៧ លានដុល្លារអាមេរិក ធៀបនឹងឆ្នាំ២០២៣។ ជាលទ្ធផល ប្រាក់ចំណេញដែលផ្តល់ជូនដល់ភាគហ៊ុនិករបស់ធនាគារ នៅក្នុងឆ្នាំ២០២៤ សម្រេចបាន ១២១,១៩ លានដុល្លារអាមេរិក (ឬ ៤៩៣,៣៨ ប៊ីលានរៀល)។